រាជធានីភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​​ស្រវឹង​ជោក​​​​បើក​រថយន្ត​ម៉ាក​កូរ៉ូឡា ​ពណ៌ស ​ទៅ​បុក​ម៉ូតូ​ចំនួន​១០​គ្រឿង​ដែល​ចត​នៅ​លើ​ចិញ្ចើម​​ផ្លូវមុខ​ក្លឹប​​ម៉ៃហោស នៅតាម​​បណ្តោយ​ផ្លូវ​២៥៧ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួលគោក ​កាលពី​​វេលា​ម៉ោង​​៩​និង​​៥​នាទី​យប់​​​ថ្ងៃទី​​១២ មករា ឆ្នាំ​​២០១២ ។

ចំពោះហេតុការណ៍​​​នេះ ​មន្ត្រី​នគរបាល​ចរា​ចរបាន​ឱ្យ​ដឹងថា ​​មុន​កើត​ហេតុ​រថយន្ត​កូរ៉ូឡា​ពណ៌ស ​បើក​បរ​​ដោយ​​បុរស​ចំណាស់​​ម្នាកទំនង​ស្រវឹង​ស្រា​​ផង​បាន​បើក​ទៅ​បុក​ម៉ូតូ​ចំនួន​១០​គ្រឿង​ដែល​គេ​ចត​នៅ​លើ​ចិញ្ចើម​​ផ្លូវខាងលើ បណ្តាល​ឱ្យ​ម៉ូតូ​​ដួល​រេ​តែ​ម្តង។ ​ប្រភព​បន្ត​ថា ​ក្រោយពី​បុក​ម៉ូតូ​​ដួល​​​រួច​ហើយ អ្នក​បើក​​បរ​មិន​បានឈប់រថយន្ត​​មើល​នោះ​ទេ បែរ​​ជា​បើក​​ក្នុង​បំណង​រត់ទៅវិញ ប៉ុន្តែ​​ត្រូវ​បាន​​សមត្ថ​កិច្ច​​ និង​សន្តិ​សុខ​​យាម​​ក្លឹប​​តាម​ចាប់​រហូតមក​ដល់​ស្តុប​​បឹង​សាឡាង ក្នុង​សង្កាត់​​បឹង​សាឡាងទើប​ចាប់បាន។ ​ទោះ​បី​ជា​យ៉ាង​​​ណា​គ្រោះ​ថ្នាក់​​​នេះ មិន​បង្ក​​ឱ្យ​​​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។

ចំពោះ​រថយន្ត​​បង្ក​ត្រូវ​​បាននគរបាល​យក​ទៅ​​រក្សា​ទុក​នៅ​អធិការ​ដ​្ឋាន​​ខណ្ឌទួល​គោក។ ​ដោយ​​ឡែក​ម៉ូតូ​ចំនួន​១០​គ្រឿង​​ដែល​ត្រូវ​រថយន្ត​​បុក​​នោះ​៣គ្រឿង​​ត្រូវបាន​ខូច​ខាត​ទាំងស្រុង​​ រីឯ​៧​គ្រឿង​ទៀត​​គ្រាន់​តែ​​ខូច​ខាត​​​តិច​តួច​ប៉ុណ្ណោះ៕

ដកស្រង់ពីគេហទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]