ភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូសេ ១១០ ក្នុងល្បឿនលឿន ជុ្រលបុកចំពាក់ កណ្តាលតួតូយ៉ូតា ១គ្រឿង ដែលកំពុង បើកបរឆ្លង កាត់ពីមុខពេញទំហឹង បណ្តាល ឲ្យម៉ូតូគាប់ ជាមួយរថយន្តរងការខូចខាត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១ និង ៤០ នាទីរំលងអាធ្រាត្រឈាន ចូលថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០១៣ ស្ថិតចំណុចនាគបាញ់ទឹក ផ្លូវសុធារស កែងផ្លូវសួនច្បារសម្តេច ក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន ។

បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កឡើងដោយសារ យុវជនម្នាក់ វ័យជាង ២០ ឆ្នាំ បានជិះម៉ូតូ ១គ្រឿង ម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-8145 ជិះធ្វើដំណើរ តាមបណ្តោយ ផ្លូវ សួនសម្តេច ក្នុងទិសដៅពីលិចទៅកើត ដោយបានជិះយ៉ាងលឿន ខណៈដែលជិះ ដល់ចំណុច ផ្លូវកែងសុធារស មិន បន្ថយ ល្បឿនក៏បណ្តាលឲ្យជ្រុលបុក ចំពាក់កណ្តាលតួ រថយន្តតូយ៉ូស្ព័រ ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 2O-2653 ដែល កំពុងបើកតាមបណ្តោយផ្លូវសុធារស ឆ្លងកាត់មុខម៉ូតូសេ១១០ បណ្តាលឲ្យ ម៉ូតូសេ១១០ គាប់ជាប់គ្នាជាមួយនិង រថយន្ត រងការខូចខាតយ៉ាងដំណំផងដែរ ។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ នោះទេប៉ុន្តែ បណ្តាលឲ្យទ្រព្យ សម្បត្តិ របស់ភាគីទាំង ២ ត្រូវរងការខូចខាត ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បាន សហការជាមួយនិង នគរបាល ចរាចរណ៍ខណ្ឌចំការមន ចុះមកវាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌ រង់ចាំដោះស្រាយ នាពេល ក្រោយ ព្រោះដោយសាក្រោយកើតហេតុ សមត្ថកិច្ចព្យាយាមសម្រប សម្រួល ដែលប៉ុន្តែពួកគេនិយាយយកតែត្រូវ រៀងៗខ្លួន ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]