យោងតាមប្រភពព័ត៌មានពីប្រទេស អេហ្ស៊ីប បានឲ្យដឹងថា តាំងពីមានការផ្ទុះសង្គ្រាមជាមួយពួកអារ៉ាប់មក យ៉ាងហោចណាស់មាន មនុស្ស ៥២៥នាក់ហើយដែលបានស្លាប់ នៅក្នុងសង្គ្រាមនោះ។

យោងតាមរបាយការណ៍ពីក្រសួង សុខាភិបាល បានឲ្យដឹងថា ចំនួនមនុស្សដែលបានស្លាប់ បានកើតឡើងដល់ ៥២៥នាក់ហើយ កាលពីថ្ងៃពុធម្សិលម្ង៉ៃនេះ បើរាប់តាំងពីឆ្នាំ ២០១១ ដោយសារតែចង់ផ្ដួលរំលំ លោក Hosni Mubarak ដែលជាប្រធានាធិបតី នៃប្រទេសអេហ្ស៊ីប ក្នុងកំឡុងពេល ២ឆ្នាំចុងក្រោយនេះ។ អ្នកតំណាងក្រសួងសុខាភិបាល Khaled el-Khateeb បានឲ្យតួរលខអ្នករងរបួសសរ៉ុប កាលពីថ្ងៃពុធមានចំនួន ៣,៧១៧នាក់ ហើយមនុស្សពី ២០២ ទៅ ៥២៥នាក់ ត្រូវបានសម្លាប់ នៅតំបន់ Nasr City តែនៅមិនទាន់ច្បាស់ថា ចំនួនអ្នកស្លាប់ទាំង ៥២៥នាក់នេះ រាប់បញ្ចូលជាមួយនឹងសាកសពនៅក្នុង វិហារអ៊ីស្លាមទៀតនោះទេ។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក បានចេញបញ្ជាឲ្យស្ថានទូតរបស់ខ្លួនប្រចាំទីក្រុង Cairo បិទទ្វារ ជាបណ្តោះអាសន្ន ហើយលោកអូបាម៉ា បានបង្ហាញការថ្កោលទោសយ៉ាងខ្លាំងចំពោះការចាត់វិធានការណ៍បង្ក្រាបក្រុមបះបោរបែបនេះ។

តើប្រទេសអេហ្ស៊ីបនឹងទៅជាយ៉ាងណា បើសង្គ្រាមនេះនៅតែបន្តមិនចេះចប់? សូមទស្សនារូបភាពខាងក្រោម៖











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]