ក្រុមហ៊ុនមួយ ក្នុងប្រទេសហុងឌុយរ៉ាស់ កំពុងទទួលរង ការចោទប្រកាន់ ពីសំណាក់ អតីតបុគ្គលិកមុនៗ លើករណី បង្ខិតបង្ខំ អោយបុគ្គលិក របស់ខ្លួន ស្លៀកនូវកន្ទប ដើម្បីធ្វើយ៉ាងណា បង្កើនផលិតផល របស់ក្រុមហ៊ុន។

លោក Daniel Duron ជាប្រធានលេខាធិការ នៃសម្ព័ន្ធបុគ្គលិក បានប្រកាសអំពី ការបំពានដល់សិទ្ធិការងារ និង ចោទប្រកាន់ ក្រុមហ៊ុនមួយនេះ ថាបាន បង្វិតបង្ខំបុគ្គលិក របស់ខ្លួន អោយស្លៀកកន្ទបម្យ៉ាង ប្រៀបបីដូចជាកន្ទបសំរាបទារក យ៉ាងដូច្នោះដែរ។ ក្នុងនោះដែរ ការធ្វើបែបនេះ ព្រោះតែមិនចង់អោយបុគ្គលិក ទៅកាន់បន្ទប់ទឹក នាំអោយខាតពេលវេលាធ្វើការងារ ខណៈដែល ក្រុមហ៊ុនមួយនេះ កំពុងត្រូវការ កំណើនផលិតផល អោយស្របតាមតំរូវការ ដែលខ្លួនចង់បាន។ យ៉ាងណាមិញ បុគ្គលិកមួយចំនួន ត្រូវបានបណ្តេញចេញពីការងារ ព្រោះតែមិនព្រមអនុវត្តតាម គោលការណ៍របស់ក្រុមហ៊ុន ចំណែកឯអ្នកដែលយល់ព្រមស្លៀកកន្ទប ត្រូវបានទុក អោយនៅធ្វើការបន្តទៀត។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានច្រានចោល នូវការចោទប្រកាន់ ហើយបានលើកឡើងថា ក្រុមហ៊ុនមិនបាន ធ្វើអ្វីអោយបំពាន ដល់ច្បាប់ការងារនោះទេ។ ទោះជាយ៉ាងណា ពេលនេះ បុគ្គលិកបាត់បង់ការងារទាំងនោះ បានជំរុញអោយ មន្រ្តីមានសមត្ថកិច្ច ស៊ើបអង្កេត និង ដោះស្រាយ ករណីនេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]