សព្វថ្ងៃនេះការរចនា ម៉ូតសក់សំរាប់ស្រ្តីពិត ជាមានច្រើនម៉ូតនិងស្ទាយ ស្រស់ស្អាតប្លែកៗគ្នាណាស់។ ជាពិសេសគឺការរចនា ម៉ូតក្រងនិងរមូលរួញផងដែរ។

យ៉ាងណាមិញ យោងតាមរយៈ ប្រព័ន្ធ Youtube មានស្រ្តីម្នាក់គាត់បាន បង្ហាញនូវការរចនា ម៉ូតសក់យ៉ាងស្រស់ស្អាត។ ដោយម៉ូតសក់ដែល នាងបានលើកយកមកបង្ហាញ នោះគឺជាការរចនាម៉ូត សក់ដែលយកខ្សែបូ យកមកក្រងជាមួយ និងចាប់លើកចង ឡើងយ៉ាងស្រស់ស្អាត។ អ្វីដែលពិសេសនោះ គឺស្រ្តីម្នាក់នេះ អាចធ្វើនូវម៉ូតសក់ ចំនួន ៦ម៉ូតដោយប្រើបូ សំរាប់ចងក្នុងពេល តែមួយត្រឹមតែ ៥នាទីតែប៉ុណ្ណោះ អាចរចនាម៉ូតសក់ បានយ៉ាងស្រស់ស្អាត ថែមទៀតផង។ ដោយមានរយៈពេល ខ្លីនិងមានភាព ងាយស្រួលសំរាប់ ឲ្យមិត្តៗនារីយកទៅ អនុវត្តន៍បានផងដែរ។

ដើម្បីឲ្យកាន់តែច្បាស់ ថាការរចនាម៉ូត សក់ដោយប្រើ ខ្សែបូចងស្រស់ស្អាត យ៉ាងណានោះ។

សូមប្រិយមិត្តទស្សនាវីដេអូទាំងអស់គ្នា៖



តើប្រិយមិត្តយល់ យ៉ាងណាចំពោះការរចនាម៉ូត សក់ខាងលើនេះ?

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]