Anna Kurkurina គឺជាស្រ្តីដែលមានកំលាំងខ្លាំងបំផុត នៅលើពិភពលោក ហើយបានឈ្នះជើងឯង “The World's Most Powerful Woman” និងពានរង្វាន់ចំនួន ៥០ទៀតផង។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ស្រ្តីកំលាំងខ្លាំងបំផុត នៅលើពិភពលោក វ័យ ៤០ឆ្នាំ Anna Kurkurina បានលះបង់ភាពយុវវ័យរបស់ខ្លួន ទៅបំរើការងារ នៅក្នុងសួនសត្វមួយកន្លែង ហើយបានគិតថា នឹងធ្វើការផ្លាស់ប្តូរជីវិតរបស់នាង ដោយខ្លួនឯង។

ជាមួយគ្នានេះដែរ បន្ទាប់ពីលះបង់ភាពយុវវ័យ និងចូលបំរើការងារ Anna Kurkurina បានឆ្លៀតហ្វឹកហាត់រាងកាយ និងកំលាំង ដោយការលើកទំងន់ អស់រយៈពេល ២ឆ្នាំ ហើយបានឈ្នះជើងឯង “Most Powerful Woman in the World” ទៀតផង។

គួរបញ្ជាក់ផងដែរ ក្នុងរយៈពេល ៦ឆ្នាំ Anna Kurkurina បានឈ្នះជើងឯក “Most Powerful Woman in the World” និងពានរង្វាន់ចំនួន ៥០ទៀត ហើយនាងមានកំលាំង ខ្លាំងជាងបុរសធម្មតាទៅទៀត។

យ៉ាងណាមិញ Anna Kurkurina មិនដូចជាស្រ្តីដទៃទៀតនោះទេ ព្រោះនាងមានមាឌ និងសាច់ដុំធំ ហើយមានមុខមាត់ និងរូបរាងដូចមនុស្សប្រុស និងមិនដែលពាក់ស្បែកជើងកែង ឬសំពត់ឡើយ៕



















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]