នារីម៉ាឡេស៊ីម្នាក់ដែលមានអាយុ ៣១ឆ្នាំ  បានរៀបការជាមួយនឹង បុរសពិការដែលគេងនៅលើគ្រែ នៅក្នុងប្រទេសចិន កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៣ ក្រោយពីស្គាល់គ្នា អស់រយៈពេលពីរឆ្នាំ តាមរយៈអនឡាញនោះ។

យោងទៅតាមសារព័ត៌មានរបស់ឆាយណាស្មេគ បានឲ្យដឹងថា នារីជនជាតិម៉ាឡេស៊ី ដែលមានឈ្មោះថា Yan Shuying ដែលនាងបាននិយាយថា នាងបានត្រៀមចិត្ដរួចរាល់ហើយ ក្នុងការចែករំលែកភាពសប្បាយរីករាយ និង ទុក្ខព្រួយ ជាមួយនឹងបុរសនេះ ដែលត្រូវបានគេស្គាល់ឈ្មោះថា Li Kangyu អាយុ ៣៨ឆ្នាំ។ សម្រាប់បុរសនេះផ្ទាល់ ត្រូវបានគេដឹងថាមានជំងឺ ជាច្រើនមុខ ដែលបណ្ដាលឲ្យបុរសនេះដេកនៅនឹងមួយកន្លែង និងទទួលបានប្រាក់ជីវភាពដ៏ទាបគឺ ២,៣០០យ័ន ឬ ៤៧៧.៩០ ដុល្លារអាមេរិក ពីរដ្ឋាភិបាល។ យ៉ាងណាមិញ ក្រុមគ្រួសារទាំងសងខាង បានធ្វើការហាមឃាត់ពួកគេ តែនៅមិនអាចធ្វើការឃាត់ឃាំងបាន ដោយសារតែភាពរឹងទទឺង។ នៅក្នុងនោះ នារីជាកូនក្រមុំនេះ បាននិយាយថា អនាគតប្ដីរបស់នាង ល្អជាងអ្នកដទៃ ដូចជា គាត់អ្នកមានចំនេះដឹងជាច្រើន ដែលទោះបីគាត់មិនដែលបានចូលសាលាមានជំងឺបែបនេះក៏ដោយ និងមានភាពឆ្លាតវៃ។  នាងបានបន្ថែមថា ដើម្បីសន្សំប្រាក់ទុករៀបការ ដោយនាងបានទិញរ៉ូបរៀបការ តាមអនឡាញ ដែលមានតម្លៃតែ ៣៤.២៨ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ 

តើស្នេហាពិតជាធំធេង និងអាចទទួលយកអ្វីគ្រប់បែបយ៉ាងមែនទេ?









ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]