យ៉ាងហោចណាស់ មានអ្នកចុចចូលមើល ជាង ២លានដង ទៅលើវីដេអូមួយខ្សែ ដែលបានលេចធ្លាយនៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមរបស់ ប្រទេសចិន ដែលទើបតែបញ្ចូលកាលពីច័ន្ទ នៃដើមសប្ដាហ៍នេះ។

យ៉ាងណាមិញ វីដេអូនេះបានបង្ហាញពីប៉ូលីសមួយក្រុម បាននាំបុរសម្នាក់ ចេញពីឡាន និងនាំគ្នាដើរទៅកាន់ទីវាល ដែលមានស្មៅជាច្រើន ខណៈពេលដែលមាន ប្រជាជនជាច្រើននាំគ្នាឈរ មើលពីទីខ្ពស់នោះ។ អ្វីដែលគួរឲ្យងើយឆ្ងល់ និងរន្ធត់នោះ បុរសនោះត្រូវបានប៉ូលីស ចងដៃទៅក្រោយ និងប៉ូលីសម្នាក់នៅក្នុង ចំណោមនោះបានប្រើកាំភ្លើង បាញ់ពីក្រោយក្បាលរបស់បុរសម្នាក់នេះតែម្ដង។ ជាមួយគ្នានោះ មិនមានប្រភពច្បាស់ការណាមួយ បានផ្សាយពីព័ត៌មានលំអិត ដែលទាក់ទងនឹងវីដេអូនេះនោះទេ។

តែទោះជាយ៉ាងណា មានសាធារណៈជាច្រើននាំគ្នាភ្ញាក់ផ្អើល និងមិនយល់ថា ហេតុអ្វីបានជាក្រុមប៉ូលីសធ្វើសកម្មភាពបែបនេះទៅវិញ?

ចង់ជ្រាបច្បាស់យ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]