ពិតជាកម្ររកបាន ដោយថ្មីៗនេះ នៅភោជនីយដ្ឋានមួយ មានអ្នកមានចិត្តល្អ ពីរអ្នកប្ដីប្រពន្ធ បានអោយលុយទឹកតែ (លុយធីប) ដល់ទៅ ប្រាំពាន់ដុល្លារ ដល់ អ្នកបំរើអាហារម្នាក់ ដើម្បីអោយគាត់មានប្រាក់ ទិញឡានជិះ។

អ្នកបំរើម្នាក់នោះ មានឈ្មោះថា Rubar Greg អាយុ ប្រហែល ជា៤២ឆ្នាំ បាននិយាយដោយ រំភើបថា គាត់ បានធ្វើការនៅក្នុងហាង D'Amico's Italian Market Café នេះជាង ១៦ឆ្នាំមកហើយ។ ប៉ុន្មានអាទិត្យកន្លងមកនេះ ឡានរបស់គាត់ ត្រូវបាន ខូច ទើបធ្វើអោយគាត់ត្រូវជិះឡាន តាក់ស៊ី មកធ្វើការ។

ថ្ងៃមួយ ភ្ញៀវអ្នកមានចិត្តល្អ ទាំងពីរនាក់ប្ដីប្រពន្ធ បានចូលមក ពិសារ អាហារដូចរាល់ដង ស្រាប់តែគាត់ ហុចលុយ ៥,០០០ដុល្លារ ហើយនិយាយដោយខ្លីថា ពួកគាត់នឹងមិនអោយលុយទឹកតែ មួយរយៈ ពេលដែលពួកគាត់មកពិសារអាហារនៅទីនេះទៀត។ ដូច្នេះ អ្នកអាចយកលុយនេះ ទៅទិញ ឡានខ្លួនឯងជិះហើយ។

នេះពិតជាករណីកម្រមែនទែន ដែលបានជួបអ្នកមានចិត្តល្អ បែបនេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

 

ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]