ខេត្តព្រះសីហនុ ៖ រថយន្តម៉ាកកាមរីហើមពាក់ ស្លាកលេខភ្នំពេញ 2A 5030 មួយគ្រឿង ធ្វើដំណើរពីទិសខាងត្បូង ទៅជើងទិសខាងជើង បានក្រឡាប់ធ្លាក់ចូលទៅអូរចិញ្ចើមផ្លូវ ដែលបង្កឡើងដោយខ្លួនឯង បណ្តាលឱ្យបុរស២នាក់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៣ សីហា ២០១៣ ស្ថិតនៅចំណុចអូរកំបុត ក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះខាងលើត្រូវបានគេស្គាល់ ១-ឈ្មោះគាវ វូ ជាមេឃុំអូរឧកញ៉ាហេង មានទីលំនៅភូមិតាប៉ាង ឃុំអូរឧកញ៉ាហេង ២-ឈ្មោះអ៊ំ ខ្នា ជាមេភូមិអូរឧកញ៉ាហេង រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា ។ តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២បាន ទៅហូបអាហារនៅហាងទឹកសាប បន្ទាប់មកក៏ទៅស្ទូចត្រីបន្ត រួចបានធ្វើដំណើរត្រឡប់មកវិញ ក៏ជួបហេតុការណ៍នេះតែម្តង ។

ទោះជាយ៉ាងណា គេនៅពុំទាន់ដឹងពីមូលហេតុនៃ ឧបទ្ទវហេតុនេះនៅឡើយទេ ។ បន្ទាប់ពីកើតហេតុអស់ជាច្រើនម៉ោង ទើបគេឃើញក្រុមគ្រួសារមកទទួលសព ទាំងពីរយកទៅធ្វើបុណ្យតាមប្រពៃណី ៕ 






បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]