បុរសស្បែកខ្មៅបីនាក់ បានបន្លំខ្លួន ធ្វើជាប៉ូលីសស្បែកស ដោយការប្រើ ម៉ាស់បិទមុខពិសេសម្យ៉ាង ធ្វើអោយមើលទៅ ដូចជា ស្បែកមុខមនុស្សពិតៗ ដើម្បីធ្វើសកម្មភាពប្លន់ ស្នាក់ការប្តូរមូលប្បទានប័ត្រ មួយកន្លែងក្នុងទីក្រុង ញ៊ូយ៉ក សហរដ្ឋអាមេរិក។

ជនល្មើសទាំងបីនាក់ មានឈ្មោះ Akeem Monsalvatage, Derrick Dunkley និង  Edward Byam ពួកគេទាំងបី ត្រូវបានប៉ូលីសចាប់ខ្លួន និង បញ្ជូនឡើងតុលាការ ដើម្បីកាត់ទោស ពីបទ ប្លន់ របស់ពួកគេ ហើយក្នុងនោះ ព្រះរាជអាជ្ញា បានប្រាប់ឲ្យដឹងថា ជនល្មើស ប្លន់បានប្រាក់ចំនួន ២សែនដុល្លារអាមេរិក និងបានប្រព្រឹត្តបទល្មើស ដោយផុសគំនិតចេញមកពី ខ្សែភាពយន្តមួយ មានចំណងជើងថា “ The Town “។ យ៉ាងណាមិញ តាមរយៈវីដេអូ បំពាក់នៅកន្លែងកើតហេតុ បានបង្ហាញថា ការធ្វើសកម្មភាព និង ឈុតឆាក របស់ក្រុមជនល្មើស មានភាពដូចគ្នា ទៅនឹងខ្សែភាពយន្ត ក្នុងឆ្នាំ ២០១០ “ The Town ” មួយនេះ។

តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]