យោងតាមប្រភពព័ត៌មាន lollipop បានឲ្យដឹងថា តារាចម្រៀងស្រី Ock Joo Hyun បានសម្រក់ទឹកភ្នែក នៅលើឆាក មុខទស្សនិកជនជាច្រើន ក្នុងកម្មវិធីទូរទស្សន៏របស់ប៉ុស្ត៏ KBS 2TV គឺកម្មវិធី “Yoo Hee Yeol's Sketchbook” កាលពីថ្ងៃទី០៩ ខែសីហា កន្លងទៅនេះ។

ប្រភពដដែលបានបន្តទៀតថា តារាស្រី Ock Joo Hyun បានសម្រក់ទឹកភ្នែក ខណៈពេលនាងបកស្រាយចម្រៀងមួយបទ មានចំណងជើងថា “Father's Pillow” ដែលធ្វើឲ្យនាងនឹកដល់ឪពុករបស់នាង ដែលបានលាចាកលោក អស់រយៈពេលជាយូរមកហើយ។

តារាស្រី Ock Joo Hyun បាននិយាយថា ឪពុករបស់នាងបានលាចាកលោក តាំងពីនាងរៀននៅថ្នាក់ទី៦ មកម្ល៉េះ ហើយនៅពេលដែលច្រៀនបទ “Father's Pillow” នេះ ធ្វើឲ្យនាងនឹកដល់ឪពុក ទើបនាងមិនអាចទប់ទឹកភ្នែក ក៏សម្រេចចិត្តសម្រក់ទឹកភ្នែក ទាំងខ្លួនកំពុងឋិតនៅលើឆាក និងនៅមុខទស្សនិកជន ជាច្រើននាក់បែបនេះ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីរូបនេះ ស្ទើរតែមិនអាចច្រើនបទនេះចប់ ដោយសារតែនាងបានយំ និងសម្រក់ទឹកភ្នែកមកយ៉ាងច្រើន ប៉ុន្តែប៉ុន្មាននាទីក្រោយមក ទើបនាងអាចច្រៀងបទនេះចប់ ហើយក៏ចាប់ផ្តើមយំបន្តទៀតតែម្តង៕



ខាងក្រោមនេះគឺជាបទចម្រៀង "Daddy's Pillow" ដែលច្រៀងដោយ តារាស្រី Ock Joo Hyun៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]