សាច់រលួយ នៅក្នុងកំប៉ុង ជាច្រើន ត្រូវបានរកឃើញនៅលើធ្នើរនៅក្នុង ផ្សារទំនើបមួយ ដែលសាច់ទាំងនេះ អាចធ្វើអោយ អ្នកពិសារ ពុល និងអាចបាត់បង់ជីវិតបាន នេះ បើយោងតាមរបាយការណ៍នៅក្នុងប្រទេសស៊ុយអ៊ែត។

សាច់នេះត្រូវបានច្រកដាក់ កំប៉ុង នៅក្នុងឆ្នាំ ១៩៩៣ ហើយត្រូវបាន ប្ដូរដាក់ឈ្មោះថ្មី និង ដាក់លក់ម្ដងទៀត បើទោះបីជាត្រូវបានគេដឹងថា វារលួយនិងខ្វះអាហាររូបត្ថម្ភក្នុងសាច់ទាំងនេះក៏ដោយ។

ជាងនេះទៅទៀត កាលពីឆ្នាំ២០០០ ក្រុមប្រឹក្សាភិបាលជាតិកសិកម្ម បានព្យាយាមលក់ សាច់កំប៉ុងនេះ ចេញអោយអស់ ក៏ប៉ុន្តែ វាជាការលំបាក ក្នុងការស្វែងរកអ្នកទិញ។

ទោះជាយ៉ាងណានៅក្នុងឆ្នាំ ២០០៩ពាណិជ្ជករមួយរូប បានប្រមូលទិញ សាច់កំប៉ុងទាំងអស់នេះ ក្នុងតំលៃថោក ហើយបាន វេចខ្ចប់ និង ផ្លាស់ប្ដូរ ផ្លាកសញ្ញា ថែមទាំងដាក់លក់ សារជាថ្មី ដោយមាន កាលបរិច្ឆេទ ត្រូវបានផ្លាស់ប្តូរដល់ឆ្នាំ ២០១៣ នៅលើសាច់កំប៉ុងទាំងអស់នោះទៀតផង។ ហេតុដូចនេះហើយ សាច់កំប៉ុងរលួយ ទាំងអស់នោះ អាចមានអាយុ ដល់ទៅ ១៩ឆ្នាំ ដែលនេះ អាចធ្វើអោយ ខូចគុណភាព និងប៉ះពាល់ដល់សុខភាព ថែមទៀតផង។

តើលោកអ្នកយល់យ៉ាងណា ចំពោះគុណភាពសាច់កំប៉ុង ទាំងនេះ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]