យោងទៅតាម សារពត៌មាន បរទេសមួយ បានអោយដឹងថា កូនក្រមុំ មិនបញ្ចេញ អត្តសញ្ញាណម្នាក់ ដែល មានអាយុ ១៥ឆ្នាំ ជាជនជាតិ សាអូឌី បែរជា ចាក់សោរ កូនកំលោះចាស់ អោយនៅក្រៅបន្ទប់ ក្នុងរាត្រីទឹកឃ្មុំដ៏មានន័យ។

កូនក្រមុំបានសម្ងំ នៅក្នុងបន្ទប់ដោយ មិនចេញទៅណា អស់រយៈពេល ២ថ្ងៃ រួចរូបនាង ក៏លួចត្រលប់ទៅផ្ទះ ម្ដាយឪពុកនាងវិញទៅ។

កូនកំលោះចាស់សក់ល្បាយ អាចម៍ខ្លា ដែលអាយុ អាចធ្វើជាជីតាកូនក្រមុំបាននោះ បាននិយាយដោយ ខឹងសម្បារថា ខ្លួនបាន ប្រគល់ថ្លៃទឹកដោះដល់ ឪពុកម្ដាយខាងស្រីដល់ទៅ ១៧,៥០០ដុល្លារ តែយប់ផ្សំដំណេក បែរជានាងកូនក្រមុំ ចាក់សោរគាត់អោយ នៅក្រៅបន្ទប់ទៅវិញ។ នេះមិនមែន ជារាត្រីទឹកឃ្មុំនោះទេ ជាទឹកខ្មេះបានត្រូវ។

កូនកំលោះចាស់ បានគំរាម ថា នឹងប្ដឹង ខាងស្រី បើសិន ជាពួកគេ មិនព្រម ប្រគល់លុយទឹកដោះឬ ក៏ប្រគល់កូនក្រមុំអោយ គាត់បានមកនែបនិត្យ ដូចប្ដីប្រពន្ធគេទូទៅវិញ។

តើលោកអ្នកយល់យ៉ាងណា ចំពោះករណី គោចាស់ ចង់ស៊ីស្មៅខ្ចីនេះ?

 

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]