ខេត្តកំពង់ឆ្នាំង ៖ បុរសចំណាស់អាយុ៧៤ឆ្នាំម្នាក់ បានត្រូវកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តចាប់ឃាត់ ខ្លួនកាលពីព្រឹកថ្ងៃទី៩ សីហា តាមបណ្តឹងស្ត្រីជាម្តាយកុមារីរងគ្រោះ ដោយចោទប្រកាន់ថា បានធ្វើសកម្មភាពចាប់រំលោភ កូនស្រីគាត់អាយុ៩ឆ្នាំ ដែលបានប្រព្រឹត្តឡើង កាលពីព្រឹកថ្ងៃទី៧ សីហា នៅឃុំត្រងិល ស្រុកកំពង់លែង ខណៈពេលដែលកុមារីរងគ្រោះ ទៅលេងផ្ទះបុរសជាជនសង្ស័យខាងលើ ។

លោកវរសេនីយត្រី ឌុច ចំរើន នាយការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្តបានឱ្យដឹងថា ដោយទទួលបានការចង្អុលបង្ហាញ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តឱ្យស្រាវជ្រាវ និងចាប់ជនសង្ស័យចាប់រំលោភកុមារី អាយុ៩ឆ្នាំ លោកក៏បានដឹកនាំមន្ត្រីនគរបាលក្រោម ឱវាទចុះសហការជាមួយមន្ត្រី នគរបាលស្រុក និងមូលដ្ឋាន ស្រាវជ្រាវ និងចាប់បានបុរសចំណាស់ជាជនសង្ស័យ រូបនេះឈ្មោះហែម ហៃ អាយុ៧៤ឆ្នាំ មានទីលំនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ។ យោងតាមបណ្តឹងរបស់ស្រី្តជាម្តាយ និងជាស្ត្រីមេម៉ាយមានកូន៣នាក  រៀបរាប់ថា នៅថ្ងៃទី៩ សីហា ខណៈគាត់ត្រឡប់ពីស៊ីឈ្នួលដកសំណាបឱ្យ គេវិញមកដល់ផ្ទះឃើញកូន ស្រីដេកលើអង្រឹងក្នុងទឹកមុខស្លេកស្លាំង និងក្នុងសភាពគ្មានកម្លាំងក៏បានសួរកូនស្រីថា មានរឿងអី ពេលនោះកូនស្រីក៏បានប្រាប់ ថាតាហៃចាប់ខ្ញុំរំលោភ ។ បន្ទាប់មក គាត់នាំកូនទៅប្តឹងនគរបាលប៉ុស្តិ៍ ហើយក៏បានរាយការណ៍មកស្នង ការដ្ឋានខេត្តទើបឈានដល់ការចាប់ខ្លួនបុរស សង្ស័យខាងលើ ។

បើតាមការរៀបរាប់របស់កុមារីរងគ្រោះថា កាលពីព្រឹកថ្ងៃទី ៧ សីហា នាង និងក្មេងៗដទៃទៀតប្រមាណ ៤-៥នាក់បានទៅលេងនៅលើផ្ទះ បុរសជាជនសង្ស័យខាងលើ ។ នៅពេលលេងបានបន្តិច បុរសចំណាស់ឈ្មោះហែម ហៃ ក៏បានដេញក្មេងៗទាំនោះចេញ តែបានទុកនាងឱ្យនៅលើផ្ទះម្នាក់ឯង ហើយលើកនាងដាក់លើគ្រែ ចាប់រំលោភតែម្តង ។ ប៉ុន្តែដោយការឈឺចាប់ខ្លាំងពេកនាង បានស្រែកខ្លាំងៗ ទើបបុរសជាជនជាប់ចោទរូបនេះ លែងនាងឱ្យត្រឡប់ទៅផ្ទះវិញ ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យសារភាពថា ខ្លួនពិតជាចាប់នាងរំលោភមែន ប៉ុន្តែមិនទាន់បានស៊ីជម្រៅទេ ព្រោះនាងស្រែកនិងម៉្យាងទៀតមានក្មេងៗមក លបមើលទៀតផងទើបគាត់លែងក្មេងនោះវិញ ។ ទោះបីជាបែប នេះក្តី ក៏នគរបាលបានកសាងសំណុំរឿងបញ្ជូនជ នសង្ស័យទៅតុលាការតាមនីតិវិធីច្បាប់ ។

លោកនាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានបញ្ជាក់ថា ម្តាយកុមារីរងគ្រោះជាស្ត្រីមេម៉ាយ មានកូន៣នាក់ក្នុងបន្ទុក ប្តីបានរត់ចោលទៅមានប្រពន្ធថ្មី ឯក្មេងស្រីរងគ្រោះជាកូនច្បង ។ សព្វថ្ងៃម្តាយក្មេងស្រីដើរស៊ីឈ្នួលដកស្ទូង គេយកប្រាក់មកចិញ្ចឹមកូនក្នុងជីវភាពដ៏លំបាកលំបិន ៕



ដោយ ៖លក្ខិណា

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]