កាលពីព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៣មុននេះ មេបញ្ជាការប៉ូលីសនៅក្នុងតំបន់ Dai Loc នៃខេត្ដ Quang Nam ប្រទេសវៀតណាម ដែលមានឈ្មោះថា Quang Nam បានធ្វើការឃាត់ខ្លូនក្មេងប្រុសវ័យជំទង់២នាក់ ដែលជាប់ចោទពីបទរំលោភ។

ហេតុការណ៍ចាប់រំលោភនេះ បានកើតឡើងកាលពីថ្ងៃទី ៦ មុនថ្ងៃចាប់ខ្លួនពីរថ្ងៃ ដែលជនទាំងពីរនាក់នេះ មានឈ្មោះថា Nguyen Van Phi Hung អាយុ ១៨ឆ្នាំ និង Dang Ngoc Hai អាយុ ១៩ឆ្នាំ។ ជាមួយគ្នានោះទៀត បានឲ្យដឹងថា អ្នកទាំងពីរបានលបចូលផ្ទះ និងចាប់រំលោភក្មេងស្រីរងគ្រោះ ឈ្មោះថា TT អាយុ ១៦ឆ្នាំ ដែលមានវ័យជំទង់ដូចគ្នានេះ យ៉ាងព្រៃផ្សៃ ខណៈពេលដែលនាងគេងនៅក្នុងផ្ទះតែម្នាក់ឯង។

យ៉ាងណាមិញ នេះជាហេតុការណ៍ដែលតែងតែឃើញ កើតមានឡើងគ្រប់ប្រទេស គ្រប់ទីកន្លែង ដូចនេះសូមមាតាបិតានិងបងប្អូនទាំងឡាយ ជួយយកចិត្ដទុកដាក់ និងបន្ថែមការប្រុងប្រយ័ត្ន៕



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]