ខេត្តកំពង់ចាម ៖ បុរសជាជាងទងម្នាក់ មានជំងឺសរសៃប្រសាទ បានលោតពីលើផ្ទះថ្មកំពស់២ ជាន់ប៉ងធ្វើអត្តឃាត កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ សីហា ២០១៣ នៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ប៉ុន្តែមិនស្លាប់គ្រាន់តែរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកឯកជន១១៥ តែដោយរបួសធ្ងន់ពេកក៏បញ្ជូន ទៅមន្ទីរពេទ្យខេត្តបន្តទៀត។

តាមស្ត្រីឈ្មោះវ៉ាន់ ផល្លី អាយុ៤៤ឆ្នាំ ត្រូវជាបងស្រីបង្កើត របស់ជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឡុង ផល្លា អាយុ៣៩ឆ្នាំ ជាជាងទង (ជាងមាស) រស់នៅភូមិកើតហេតុខាងលើ។ មុនពេលកើតហេតុគាត់បានចេញពីផ្ទះទៅផ្សារធំក្នុងក្រុងកំពង់ចាម ដោយទុកជនរងគ្រោះនៅជាមួយប្តីរបស់គាត់ដែលជាជាងទង។ ខណៈពេលប្តីរបស់គាត់កំពុងមមាញឹកនឹងការកែច្នៃគ្រឿងអលង្ការ ជនរងគ្រោះក៏បានឡើងលើបង្កាន់ដៃរួចលោតទម្លាក់ខ្លួនពីលើផ្ទះរបស់ ខ្លួនដែលស្ថិតនៅជាន់ទី២ចុះទៅក្រោមបណ្តាលរងរបួសធ្ងន់ លុះពេលគាត់ត្រឡប់មកផ្ទះវិញមិនឃើញប្អូននៅផ្ទះ ទើបដឹងថាប្អូនកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

គាត់បន្តថា ប្អូនប្រុសរបស់គាត់មានជំងឺសរសៃប្រសាទប្រហែល៣ឆ្នាំហើយ ហើយក្នុង១យៈពេល១ខែនេះគ្រូពេទ្យបានហាមមិនឱ្យផឹកស្រាទេ ប៉ុន្តែប្អូនរបស់គាត់មិនស្តាប់តាមការណែនាំនេះទេ នៅតែផឹកស្រាដដែលទើបធ្វើឱ្យជំងឺសរសៃប្រសាទរើឡើងវិញក៏បណ្តាលឱ្យ កើតហេតុការណ៍នេះតែម្តងទៅ។





ដោយ ៖លក្ខិណា

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]