ភ្នំពេញៈ  អតីតតារាចម្រៀង ប្រចាំនៅផលិតកម្ម អ៊ឹម កញ្ញា ស៊ឹម ថៃណា ដែលកន្លងមក នាងធ្លាប់មានឈ្មោះ បោះសំឡេង នៅក្នុងវិថីសិល្បៈ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ តែក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះកេរ្តិ៍ឈ្មោះរបស់នាង ហាក់ធ្លាក់ចុះជាលំដាប់ ដល់ថ្នាក់ធ្វើឲ្យ ទស្សនិកជន ធ្លាប់គាំទ្រនាង ជាច្រើនមានការ ព្រួយបារម្ភ ខ្លាចធ្លាក់ ប្រជាប្រិយភាព ព្រោះតែភាពស្ងាត់ ជ្រងំរបស់នាង ។

បន្ទាប់ពីតារា ស្រីស្រស់ និយមតុបតែងខ្លួន ខើចលើខើចក្រោម សម្ញែងដើមទ្រូង ធ្វើឲ្យបុរសជាច្រើន មានការឈ្លក់វង្វេង និងសម្រស់ដើមទ្រូង កញ្ញា ស៊ឹម ថៃណាសម្រេចចិត្ត ដើរចេញពី ផលិតកម្ម អ៊ឹម មក គេធ្លាប់លេចឮព័ត៌មាន បន្តបន្ទាប់ថា នាងមានទ្រនំថ្មី ហើយត្រៀមវាយលុក ទីផ្សារក្នុងពេលៗ ឆាប់ខាងមុខនេះ។

ដោយឡែកការ លើកឡើងបែបនេះ ត្រឹមតែធ្វើឲ្យទស្សនិកជន ទន្ទឹងរង់ចាំអ៊ុតមើល ឡើងផ្សារភ្នែក ហើយគេនៅតែសង្កេតឃើញ កេរ្តិ៍ឈ្មោះរបស់នាង ហាក់មានការកើនឡើង នូវប្រជាប្រិយភាពតាម រយៈការវាយលុក ទីផ្សារល្បីឈ្មោះជាងមុន ។ តែផ្ទុយទៅវិញ គេបែរជាឃើញ កេរ្តិ៍ឈ្មោះរបស់នាង ហាក់ស្ងាត់ដូចចោរលួចសេះ គេមិនសូវឃើញនាង បង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ និងមានបទចម្រៀងថ្មីៗ ចេញលក់ នៅលើទីផ្សារដូច ការរំពឹងទុករបស់នាង មុនពេលដើរចេញពី ផលិតកម្មចាស់នោះទេ។

ហេតុដូច្នេះហើយ បានជាធ្វើឲ្យទស្សនិកជន ដែលនិយមចូលចិត្ត និងគាំទ្រទៅលើ ស៊ឹម ថៃណា បញ្ចេញការព្រួយបារម្ភ ពីប្រជាប្រិយភាពរបស់នាងថា បើសិនជានៅតែមិនទាន់ មានផលិតកម្មណាមួយ ជ្រកមានបទចម្រៀងថ្មីៗ ចេញទៀតនោះ សន្ទុះកេរ្តិ៍ឈ្មោះ របស់នាង អាចធ្លាក់ចុះជាលំដាប់ ដែលអាចធ្វើឲ្យ គេភ្លេចនាងផងក៏ថាបាន ។ បច្ចុប្បន្នមាន តារាវ័យក្មេងរះ ច្រើនព្រោងព្រាត ពីមួយទៅមួយថ្ងៃ តែតារាចម្រៀង ជើងចាស់ កញ្ញា ស៊ឹម ថៃណា បែរជាសម្ងំស្ងៀមមិន អើពើនិងកេរ្តិ៍ឈ្មោះ ទៅវិញ។

ពាក់ព័ន្ធនឹងការលើកឡើង ពីក្រុមអ្នកគាំទ្រមានការព្រួយបារម្ភ ទៅលើកេរ្តិ៍ឈ្មោះរបស់ កញ្ញា ស៊ឹម ថៃណា នេះ Looking TODAY មិនអាចទាក់ទងសុំការ បកស្រាយពីនាងបានទេ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣នេះ ៕









ដោយ៖ Looking TODAY

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]