នេះគឺជាវិធីថែសម្រស់ថ្មី ដែលមាននៅក្នុងកន្លែងស្ប៉ាជាន់ខ្ពស់ ដែលធ្វើទៅតាមបែបបុរាណ របស់ប្រជាជនជប៉ុន ដោយប្រើប្រាស់នូវលាមករបស់សត្វចាបមួយប្រភេទ ឈ្មោះ Nightingale លាយជាមួយនឹងទឹកអង្ករ (ទឹកដំបូងដែលមានជាតិកន្ទក់ច្រើន ពណ៌សខាប់) យកមកលាបលើផ្ទៃមុខ។

វិធីនៃការថែសម្រស់បែបនេះ ក្នុងមួយដងមានតម្លៃ ១៨០ដុល្លារ។ មានបុរស ស្រ្ដីជាង១០០នាក់ បាននាំគ្នាទៅហាង ថែរក្សាស្បែក Shizuka ក្នុងទីក្រុងញ៉ូយក ដែលមានបំរើសេវាកម្មនេះ។ ពួកគេត្រូវមកហាង ថែរក្សាស្បែកនេះមួយដងក្នុងមួយខែ ដើម្បីឲ្យផ្ទៃមុខរបស់ពួកគេ មានភាពទន់ និងរលោង ដោយសារតែអង់ស៊ីម ដែលមាននៅក្នុងលាមកសត្វ និងកន្ទក់លាបលើមុខរបស់ពួកគេ។

ម្ចាស់ហាង Shizuka Bernstein គឺជាជនជាតិជប៉ុន បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងជនជាតិ អាមេរិក ហើយពួកគេក៏បាន ចាប់ដៃគ្នា ប្រកបរបរនេះឡើង ដែលមានរយៈពេលជាង ៥ឆ្នាំមកហើយ។ វិធីសាស្រ្ដថែសម្រស់បែបបុរាណ របស់ជប៉ុននេះ គឺមានតាំងពីឆ្នាំ ១៦០០មកម្ល៉េះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វិធីនៃការថែសម្រស់របៀបជប៉ុនមួយនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]