សង្គម

ប្ដីទៅធ្វើការ នៅម៉ាឡេស៊ី ត្រឡប់មកខ្មែរវិញ ប្រពន្ធលួចមានសហាយ កើតជម្លោះចាក់ប្ដី រងរបួសធ្ងន់

អង្គារ ០៦ សីហា, ២០១៣ ១៣:៥០

កំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយស្នាមចាក់នឹងកាំបិតចុងស្រួច នៅលើ ដើមទ្រូងខាងឆ្វេង ចំនួន២កាំបិតត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជ ធានីភ្នំពេញ កាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ នេះ ក្រោយពីជនរងគ្រោះត្រូវបានសាច់ ញាតិប្រាប់ថា មាន ជម្លោះជាមួយប្រពន្ធ ព្រោះតែស្នេហាត្រីកោណ ពោលគេ សង្ស័យថា ស្ដ្រីជាភរិយាដែលមានកូនប្រុស ស្រី ២នាក់ នៅក្នុងគ្រួសារនោះលួចមាន សហាយ ខណៈដែលលោកប្ដីចេញទៅធ្វើ ការនៅប្រទេសម៉ាឡេស៊ី អស់រយៈពេល ជាង ១ឆ្នាំមកនោះ ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិ ជនរងគ្រោះ ដែលមកកំដរនៅមន្ទីរពេទ្យ កាល់ម៉ែតបានថ្លែងថា ជន រងគ្រោះរូបនេះ ឈ្មោះ អែល ឡាំ អាយុ ៣៨ឆ្នាំ រស់នៅ ភូមិស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ដ កំពង់ឆ្នាំង រីឯស្ដ្រីជាភរិយាឈ្មោះ រឹម មុំ អាយុ ៣៥ឆ្នាំ ពួកគេទាំង២នាក់មានកូន ប្រុសស្រីនៅក្នុងបន្ទុក គ្រួសារចំនួន ២នាក់។

បើតាមសាច់ញាតិ បុរសជាប្ដីបានឱ្យដឹងថា ជនរងគ្រោះបានទៅធ្វើការនៅប្រទេស ម៉ាឡេស៊ីដើម្បីទៅរក លុយចិញ្ចឹមប្រពន្ធ កូនអស់រយៈពេលជាង១ឆ្នាំ ហើយពេលត្រឡប់មកវិញ ស្រាប់តែប្រពន្ធសុំលែងលះ  ដោយគេសង្ស័យថា ស្ដ្រីរូបនេះលួចមានសហាយ ។ នៅពេលឃើញប្រពន្ធសុំលែងលះយ៉ាងដូច្នេះ លោក ប្ដីក៏បានសួរនាំហេតុផលក៏ពួកគេទាំង២នាក់ ឈានដល់មានជម្លោះនឹងគ្នា ហើយនៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៣នេះ ជនរងគ្រោះត្រូវបានសាច់ញាតិប្រទះឃើញ មានស្នាមចាក់ចំដើមទ្រូង ខាងឆ្វេងរងរបួសធ្ងន់ ប៉ុន្ដែ មិនទាន់ដឹងថា ស្ដ្រីជាប្រពន្ធឬ មួយអ្នកផ្សេងចាក់នោះឡើយ ។ បច្ចុប្បន្ន ជនរង គ្រោះរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

ជុំវិញការលើកឡើង របស់សាច់ញាតិ បុរសជាប្ដីថា ស្ដ្រីជាប្រពន្ធលួចមានសហាយនោះ មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល មិនទាន់អាច ស្វែងរកការបកស្រាយណាមួយពី ស្ដ្រីជាភរិយាបាននៅឡើយទេ នៅព្រឹកថ្ងៃ ដដែលនេះ ៕

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

បីកូនមិនប្រយ័ត្នរបូតដៃ ធ្លាក់តាំងជាន់ទី៤ ដល់ដី ស្លាប់យ៉ាងអាណោចអាធ័ម
ញាក់សាច់! លោក គីម ជុងអ៊ុន ប្រើកាំភ្លើងបាញ់យន្តហោះ ប្រហារជីវិតមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ៥រូប
ព័ត៌មានលម្អិត៖ ក្មេងស្រីតូចៗ៧នាក់ លង់ទឹកបឹងព្រែក​ទប់ស្លាប់ ខណៈ៣នាក់​ទៀតជួយសង្គ្រោះទាន់, អាជ្ញាធរ និង​សមត្ថកិច្ច​ចុះជួយអន្តរាគមន៍ភ្លាមៗ (មានវីដេអូ)
ចរន្តភ្លើងលេងសើចខ្លាំងណាស់! ផ្អើល​អស់មន្ត្រី​សាលា​​ក្រុង​នាំគ្នា​រត់​ចេញ​

មតិ

SPONSORED CONTENTS

UPCOMING EVENT

មានវាគ្មិនជាច្រើនរូប ដែលបានបង្កើតក្រុមហ៊ុន បច្ចេកវិទ្យាល្បីៗនៅកម្ពុជាដែលទទួលបានការវិនិយោគទុនពីបរទេស នឹងមកធ្វើការចែករំលែកចំណេះដឹង គំនិតច្នៃប្រឌិត បទពិសោធន៍ និងគន្លឹះល្អៗ ដើម្បីជួយដល់ការពង្រីកក្រុមហ៊ុនរបស់អ្នក និងជាពិសេសនោះ វិធីសាស្ត្រក្នុងការស្វែងរកអ្នកវិនិយោគទុករាប់ម៉ឺនដុល្លារពីបរទេសទៀតផង។

Date:
23rd February 2017    |    5:00pm - 9:30pm

Venue
Raintree Cambodia, GF-02 Raintree, #299 ផ្លូវព្រះអង្គឌួង (St. 110), សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ

Learn More