ពិតជាមិនធម្មតា! ក្នុងខែកញ្ញា ក្រុមហ៊ុន vivo បានសម្រេចបញ្ចេញស្មាតហ្វូន២ ផ្ទួនគ្នា បង្កើតការលក់ឲ្យកាន់តែខ្លាំងក្លា ជាមួយកំណត់ត្រារបស់ That's Y!

//s9.kh1.co/cc/cc2de5c1e1b900a662bed1bcd14c5a916e0d3b50.jpg
បច្ចេកវិទ្យា

 ១៤-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ បើយោងតាមរបាយការណ៍ នៃការបង្ហាញខ្លួនវត្តមានរបស់ស្មាតហ្វូន vivo មួយម៉ូឌែលសមាជិកថ្មី That's Y vivo Y21 នៅក្នុងប្រទេសកម្ពុជា គឺថាមានភាពល្បីរន្ទឺ និងផ្ទុះការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ហើយក៏ជាស្មាតហ្វូនលំដាប់ថវិកា ដែលទទួលបានចំណាប់អារម្មណ៍ និងមានការលក់ដាច់ខ្លាំងសម្រាប់ទីផ្សារស្រុកយើង។

ភ្នំពេញ៖ ថ្មីៗនេះ បើយោងតាមរបាយការណ៍ នៃការបង្ហាញខ្លួនវត្តមានរបស់ស្មាតហ្វូន vivo មួយម៉ូឌែលសមាជិកថ្មី  That's Y vivo Y21 នៅក្នុងប្រទេសកម្ពុជា គឺថាមានភាពល្បីរន្ទឺ និងផ្ទុះការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ហើយក៏ជាស្មាតហ្វូនលំដាប់ថវិកា ដែលទទួលបានចំណាប់អារម្មណ៍ និងមានការលក់ដាច់ខ្លាំងសម្រាប់ទីផ្សារស្រុកយើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយទៅលើគុណភាពហើយនិងតម្លៃ គឺថាមានភាពសមរម្យខ្លាំង បើយើងធ្វើការប្រៀបធៀបទៅនឹងស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែល ជាពិសេសវាត្រូវបានបំពាក់ដោយ RAM ជំនួយថែមទៀតផង។

ក្រឡេកមកមើលនាពេលបច្ចុប្បន្ន សម្រាប់ទីផ្សារស្រុកយើង ក៏ដូចជាតាមបណ្តាប្រទេសផ្សេងៗ ចំពោះវិស័យស្មាតហ្វូន គឺថាមានការប្រកួតប្រជែងគួរឲ្យកត់សម្គាល់។

នឹងមកដល់ក្នុងពេលឆាប់ៗនេះ That's Y vivo Y21
នឹងមកដល់ក្នុងពេលឆាប់ៗនេះ That's Y vivo Y21

មួយវិញទៀត សម្រាប់កំណត់ត្រាថ្មីនាខែកញ្ញានេះវិញ គឺថាក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជាបានសម្រេចត្រៀមនឹងបញ្ចេញនូវស្មាតហ្វូនត្រកូល Y នៃគ្រួសារ That’s Y មួយម៉ូឌែលទៀត ជាមួយនឹងការបង្ហើបចេញនូវពាក្យ ៣ ឃ្លា « ប្រណីតភាពនៃការរចនា ប្រព័ន្ធកាមេរ៉ាកាន់តែធំ ស្របមកជាមួយនឹងប្រតិបត្តិការខ្លាំង » ការរួមបញ្ចូលគ្នានៃចំណុចពិសេសទាំងបី នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ 

ចង់ដឹងកាន់តែច្បាស់ ថាតើការបង្ហាញខ្លួនរបស់ស្មាតហ្វូន vivo That's Y បន្ទាប់មានភាពពិសេស និងរឹតតែអស្ចារ្យយ៉ាងណា ធ្វើការរង់ចាំតាមដានបន្តទៀតនៅលើទំព័រផេកហ្វេសប៊ុកផ្លូវការ vivo

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T