ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានា ក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

salamander Bolitoglossa dofleini ជាសត្វល្មូនមួយប្រភេទ នៅតំបន់ អាមេរិកកណ្តាល ដែលវាអាចពង្រីក ប្រវែងអណ្តាត បានយ៉ាងវែង សំរាប់ចាប់យកសត្វល្អិត ធ្វើជាចំណីរបស់វា ក្នុងរយៈពេលដ៏ខ្លីបំផុត គឺ 7 មីលីវិនាទី ដោយអាចនិយាយបានថា លឿនជាងមនុស្ស ព្រេចភ្នែក ដល់ទៅ ៥០ដង ឯណោះ។



sQuba ជារថយន្តអាចច្រមុជ ជិះក្នុងទឹកបានមុនគេបំផុត នៅលើពិភពលោក ដែលត្រូវបានផលិតឡើងដោយ ក្រុមហ៊ុន Rinspeed របស់ប្រទេសស្វីស ហើយ វាជារថយន្តដ៏អស្ចារ្យមួយ ដែលអាចបើកលើគោកក៏បាន ក្នុងទឹកក៏បាន។



នេះជាត្រីឆ្លាម Megalodon ប្រវែង 18ម៉ែត្រ ដែលត្រូវបានគេស្គាល់ថា ជាពូជត្រីឆ្លាម មានមាឌធំបំផុត នៅលើពិភពលោក តែវាបាន ដាច់ពូជជាយូរណាស់ មកហើយ - ទោះជាយ៉ាងណា អ្នកវិទ្យាសាស្រ្ត ខ្លះ គិតថា វាមាននៅសល់ លើលោក យើងនេះនៅឡើយ ព្រោះ ធ្លាប់មានមនុស្ស អះអាងថា បានប្រទះឃើញវា កាលពីមុន .. យ៉ាងណាមិញ កាលពីឆ្នាំ 1875 ធ្មេញរបស់វា អាយុកាល ចន្លោះពី 10,000 - 15,000 ឆ្នាំ ត្រូវបានរកឃើញ នៅជិត កោះ Tahiti នៃប្រទេសបារាំង ផងដែរ។



The Pinta Island ជាពូជអណ្តើក ដ៏កម្រជាងគេបំផុត នៅលើ ពិភពលោក ហើយសព្វថ្ងៃនេះ មាននៅសល់តែមួយក្បាល ប៉ុណ្ណោះ លើភពផែនដីយើងនេះ - គេបានដាក់ឈ្មោះ អោយអណ្តើក នៅសល់តែមួយក្បាលនេះថា Lonesome George វាត្រូវបានគេ រកឃើញ ក្នុងឆ្នាំ 1972 ដែលមកទល់ពេលនេះ វាមានអាយុ ជិត 100 ឆ្នាំ ទៅហើយ។



រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]