ស្មាតហ្វូន vivo Y21 បង្ហាញខ្លួនជាផ្លូវការផ្តល់នូវបច្ចេកវិទ្យាទំនើបទាន់សម័យ តម្លៃក្រោម $200 !

//s9.kh1.co/b1/b14996c2ed8463d70c81cc30a1629b675d0c0cb5.jpg
បច្ចេកវិទ្យា

 ០៦-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

That's Y គឺជាស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y21 ដែលមានតម្លៃទាបត្រឹមតែ $169 និងមានគុណសម្បត្តិច្រើន បើធៀបទៅនឹងស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែល។ អ្វីដែលពិសេសស្មាតហ្វូន vivo Y21 ក៏ត្រូវបានដាក់ឲ្យធ្វើការ Pre-Order (កុម្មង់ទុកមុន) បាននៅតាមបណ្តាហាងដែលមានស្លាកសញ្ញាសម្គាល់ vivo ទូទាំងប្រទេសបានចាប់ពី ថ្ងៃទី ០៥ ដល់ ០៩ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។

​ភ្នំពេញ៖ That's Y គឺជាស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y21 ដែលមានតម្លៃទាបត្រឹមតែ $169 និងមានគុណសម្បត្តិច្រើន បើធៀបទៅនឹងស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះការបង្ហាញខ្លួនរបស់ That’s Y នៃស្មាតហ្វូន vivo Y21 គឺត្រូវបានធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះ ជាមួយនឹងរូបរាងដ៏ស្តើងកម្រាស់ត្រឹម 8.0mm ទម្ងន់ 182g ផ្តល់មកជាមួយនឹងជម្រើសពីរពណ៌ គឺ ពណ៌ខៀវ ហៅថា Metallic Blue និង ពណ៌ត្បូងពេជ្រ ហៅថា Diamond Glow ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ទៃខ្នងខាងក្រោយរបស់ vivo Y21 ស្រោបដោយជ័រ Plastic មានភាពរលោងដូចកញ្ចក់។ ចំពោះផ្ទៃអេក្រង់ធំទូលាយទំហំ 6.51 អ៊ីញ មានកម្រិតបង្ហាញ HD+ ទំហំ 1600×720px នៅលើផ្ទៃបង្ហាញចេញសរុប 89% ធៀបនឹងអេក្រង់ទៅរៀងទាំងមូល។

That's Y ស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y21
That's Y ស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y21

រីឯសម្រាប់ផ្នែកកាមេរ៉ារបស់វាវិញ គឺត្រូវបានបំពាក់មកជាមួយនឹង លែនកាមេរ៉ាក្រោយ AI 2 គ្រាប់ លែនគោលទំហំ 13MP មាន​ aperture 2.2 ជាប្រភេទលែន wide Angle អាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080p ក្នុងល្បឿន 30fps អាចធ្វើការថតបានជាមួយមុខងារ Portrait , Panorama , Live Photo , Slow-Mo , Time-Lapse , Pro Mode និង DOC… ជាដើម។ ចំណែកឯលែនទី២ ទំហំ 2MP មាន aperture 2.4 ជា Macro Lens អាចធ្វើការផ្តិតយកនូវវត្ថុដែលមានភាពល្អិតក្នុងគម្លាតជិត 4cm។

That's Y ស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y21
That's Y ស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y21

សម្រាប់កាមេរ៉ា​មុខ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​លមាន​កម្រិត aperture f/2.0 អាចធ្វើការថតរូបសែលហ្វីបានយ៉ាងស្រស់​ស្អាត ជាមួយនឹងស្បែក​មុខ​ភ្លឺរលោងដូចធម្មជាតិ។ vivo Y21 ដំណើរការលើបន្ទះឈីប MediaTek Helio P35 មានរ៉េមទំហំ 4GB បូកបន្ថែមរ៉េមជំនួយ 1GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB អាចធ្វើការបន្ថែមម៉េមូរីខាងក្រៅបានដល់ទៅ 1000TB។ ហើយវាក៏ប្រតិបត្តិការដោយប្រព័ន្ធដំណើរការ  Funtouch OS11.1 គាំទ្រដោយ Android 11 ថ្មទំហំធំដល់ទៅ  5000mAh ផ្តល់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 18W តាមរយៈរន្ធ USB-C។

អ្វីដែលពិសេសស្មាតហ្វូន vivo Y21 ក៏ត្រូវបានដាក់ឲ្យធ្វើការ  Pre-Order (កុម្មង់ទុកមុន) បាននៅតាមបណ្តាហាងដែលមានស្លាកសញ្ញាសម្គាល់ vivo ទូទាំងប្រទេសបានចាប់ពី ថ្ងៃទី ០៥ ដល់ ០៩ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅជាមួយនឹងតម្លៃ $169 រួមបន្ថែមកាដូមានដូចជា៖
ស៊ីមកាត Smart តម្លៃ 16.5$ និងកាស That’s Y ដ៏ស្រស់ស្អាត ចំនួនមួយគូទៀតផងដែរ។
ប្រញាប់ឡើងឱកាសដ៏ពិសេសនេះមានរយៈពេលតែ ៥ថ្ងៃនេះតែប៉ុណ្ណោះ!

That's Y ស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y21
That's Y ស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y21
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T