ដឹកនាំ និងផលិតដោយ James Cameron, ភាពយន្ត “TITANIC” គឺជាភាពយន្តជាប់ចំណាត់ថ្នាក់​ទី២ ដែលរកបានប្រាក់ចំណូលខ្ពស់បំផុត។ ដូចគ្នានេះដែរ ភាពយន្ត Titanic ក៏ជាភាពយន្ត ដែលមានអ្នកគាំទ្រ និង លក់ដាច់ជាគេនៅក្នុងរោងភាពយន្ត លេជេន។ វាគឺជាភាពយន្តមួយក្នុងចំនោម ភាពយន្ត ៣ ដែលទទួលបានពានរង្វាន់ខ្សែភាពយន្តល្បីប្រចាំឆ្នាំចំនួន ១១ រួមបញ្ចូលទាំង ភាពយន្តដែលមានរូបល្អជាងគេបំផុត និង ភាពយន្តដែលមានអ្នកដឹកនាំល្អបំផុត។ Titanic 3D ទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់​អ្នកគាំទ្រក្នុងនិងក្រៅប្រទេស។ វាបានធ្វើអោយតារា Leonardo Dicaprio និង Kate Winslet ល្បីក្នុងអាជីពរបស់ពួកគេផងដែរ។

ភាពយន្ត Titanic ដែលល្បីរន្ធឺ និង ដក់ជាប់នៅក្នុងអារម្មណ៍របស់លោកអ្នកអស់រយៈពេល១៥ឆ្នាំមកហើយ ​ឥលូវបានត្រលប់មកវិញជាមួយ នឹងបច្ចេកវិទ្យាទំនើប 3D ដែលមិនធ្លាប់មានពីមុនមក នៅរោងភាពយន្តលេជេន និង Cineplex។

ការត្រលប់មកវិញរបស់ភាពយន្ត Titanic  នេះរកចំណូលបាន ១០០លានដុល្លារអាមេរិក នាចុងសប្តាហ៍កន្លងទៅនេះ នាបណ្តាប្រទេសចំនួន ៦៩ ប្រទេស លើពិភពលោក។

Cast                : Leonardo DiCaprio, Kate Winslet, Billy Zane, Kathy Bates, Frances Fisher, Gloaria Stuart

 Director          : James Cameron

 Producer        : James Cameron, Pamela Easley, Jon Landau

 Genre             : Adventure-Drama

 

សូមមើលវិដេអូ

រៀបចំដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]