យោងទៅតាមប្រភពព័ត៌មានជប៉ុន បានឲ្យដឹងថា ក្រុមការងារ អ្នកយកព័ត៌មាន ៣រូប របស់ស្ថានីយ៍ ទូរទស្សន៍មួយ ក្នុងប្រទេសកូរ៉េខាងត្បូង កំពុងជួបនូវរឿងធំ ព្រោះតែពួកគេ មិនបានប្រឹងប្រែងព្យាយាម អន្តរាគមន៍ ជួយដល់បុរសម្នាក់ ពីការលោតទឹកសម្លាប់ខ្លួន តែបែរជា នៅឈរថតទៅវិញ។

បុរសម្នាក់ ឈ្មោះ Son មានការងារ ជាអ្នកតំណាងម្នាក់ របស់អង្គការសិទ្ធមនុស្ស ក្នុងប្រទេសកូរ៉េខាងត្បូង បានប្រកាសតាមគណនី Twitter របស់គាត់ថា នឹងធ្វើការលោតសម្លាប់ខ្លួន ពីលើស្ពាន Mapo ដែលស្ពាននេះ ផងដែរ ត្រូវបានដឹងថា ជាកន្លែង ដែលកើតមានករណីលោតសម្លាប់ខ្លួន ច្រើនបំផុត។ ក្នុងនោះដែរ គាត់ថែមទាំង សរសេរលើ Twitter របស់គាត់ អោយមានការជួយបរិច្ចាគ ប្រាក់ចំនួន ៨៩០០ ដុល្លារអាមេរិក ផងដែរ ដើម្បីអាចអោយអង្គការរបស់គាត់ នៅដំណើរការបាន និង សងបំណុលផ្សេងៗ។ យ៉ាងណាមិញ នៅថ្ងៃកើតហេតុ គាត់ពិតជាមានវត្តមាន នៅលើស្ពាន Mapo មែន និង ថែមទាំង ឈរត្រៀមខ្លួនលោតចុះ រួចជាស្រេច ទៀតផង ប៉ុន្តែ អ្វីដែលគួរអោយហួសចិត្តនោះ អ្នកយកព័ត៌មាន ៣នាក់ បានទៅដល់ទីនោះ ប៉ុន្តែ ពួកគេ មិនបានធ្វើអ្វីម្យ៉ាង ដើម្បីបញ្ចុះបញ្ចូល ដល់លោក Son អោយគាត់ស្ងប់អារម្មណ៍ ចុះពីទីនោះឡើយ តែផ្ទុយមកវិញ បែរជានាំគ្នា ឈរថតយ៉ាងរំភើយទៅវិញ។ ទោះជាយ៉ាងណា នៅពេលនេះ ពួកគេទាំងបីនាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ពីបទ ជាអ្នកចូលដៃ ឬ សមគំនិត ក្នុងករណី លោតទឹកសម្លាប់ខ្លួន នេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]