ផ្សារដ៏ទំនើប Libai Plaza នៅក្នុងទីក្រុង Guangzhou នៃខេត្ដ Guangdong ប្រទេសចិន មិនត្រឹមតែជាផ្សារធំ ដែលលោកអ្នកអាចសប្បាយរីករាយជាមួយនឹង ការដើរទិញឥវ៉ាន់នោះទេ តែលោកអ្នកក៏អាចប្រើប្រាស់ នូវគ្រឿងបរិក្ខាដ៏ទំនើបផងដែរ ប្រសិនជាលោកអ្នកចំណាយទឹកប្រាក់ច្រើននោះ។

យ៉ាងណាមិញ តាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា Libai Plaza នឹងផ្ដល់ជូននឹងបន្ទប់ទឹកដ៏ពិសេស សម្រាប់អតិថិជនណា ដែលបានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងផ្សារទំនើបនេះ។ ចំពោះបន្ទប់ទឹកនេះ មានការរចនា និងគ្រឿងបំពាក់ទាំងឡាយ គឺជាផលិតផលរបស់ប្រទេសអីតាលី និងមានការបញ្ជាដោយស្វ័យប្រវត្ដិ។ នៅក្នុងនោះ លោកអ្នកមិនត្រឹមតែអាចលាងដៃ ឬធ្វើកិច្ចការផ្ទាល់ខ្លួននៅក្នុងនោះទេ តែក៏អាចផ្លាស់ប្ដូរខោអាវកូនរបស់លោកអ្នកផងដែរ។ ដើម្បីក្លាយជាសមាជិក ប្រើប្រាស់បន្ទប់ទឹកនេះបាន លោកអ្នកត្រូវតែចំណាយប្រាក់យ៉ាងតិច ២៥,០០០ យ័ន ឬ  ជាង៤,០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ឬ ចំណាយ ជិត ១ម៉ឺនដុល្លារក្នុងរយៈពេលកន្លះឆ្នាំ។  

តើប្រិយមិត្ដចង់សាកល្បងដែរឬទេ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]