បាត់ដំបងៈ ស្រីក្រមុំម្នាក់ បានធ្វើអត្តឃាតចងក  ដោយប្រើខ្សែអង្រឹង ក្នុងរោងកម្មករ ស្នាក់នៅ មិន ដឹង មូលហេតុ ត្រូវម្តាយប្រទះឃើញ កាលពីវេលាម៉ោង ៨និង ៣០នាទី ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ នៅចំណុចក្រុមទី១៥ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង។

លោកស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌ នគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ជនរងគ្រោះ បានធ្វើ អត្តឃាតចងកសម្លាប់ខ្លួន មានឈ្មោះហូ សាហ៊ុន ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅក្រុម ទី១៥ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

តាមសម្តីឈ្មោះ ឡូត វ័ន្ត ម្តាយនារីរងគ្រោះ បានរៀបរាប់ប្រាប់ សមត្ថកិច្ចថា មុនពេលកើតហេតុ នៅ វេលាម៉ោងប្រហែល៤ទៀបភ្លឺ ចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ កូនស្រីរបស់គាត់ បានដើរចេញ ពី ផ្ទះគាត់បានសួរ ទៅកូនថា កូនឯងទៅណា? ជនរងគ្រោះបាន ឆ្លើយថា នាងទៅផ្ទះមីងម្តុំម៉ុង ជិតភូមិ ដំណាក់ហ្លួង ពេលគាត់ ជាម្តាយសួរ ហើយមិនចាប់អារម្មណ៍ក៏ហីទៅ។លុះដល់ម៉ោង៦ និង៣០នាទី ទៀបភ្លឺថ្ងៃដដែល គាត់ (ម្តាយ) បានដឹកគោយកទៅចងឲ្យស៊ីស្មៅ ក្រៅផ្ទះមានចម្ងាយ ជិត៤០០ម៉ែត្រ ហើយក៏ដើរត្រឡប់មកវិញ នៅវេលាម៉ោង៨និង៣០នាទីព្រឹក គាត់ឃើញជើងមនុស្ស ទម្លាក់ពីលើ បន្ទប់ក្នុងរោងមកក្រោម ក៏នៅពុំចាប់អារម្មណ៍ទៀត ហើយបានដើរទៅប្រាប់អ្នក ផ្សេងឲ្យមក ជួយមើល ម្តងទៀត ទើបដឹងថា ជាកូនស្រីរបស់ខ្លួន បានចងកសម្លាប់ខ្លួន បាត់ទៅហើយ ដោយយកខ្សែ អង្រឹងពណ៌លឿង ចងផុតជើងពីដី កម្ពស់ប្រហែល ជាង៣តឹក ។

ក្រោយពីបានឃើញហេតុការណ៍ បានកើតឡើងហើយក្រុមគ្រួសារ និងអ្នកជិតខាងនាំគ្នាផ្អើលឆោឡោ ទៅមើលហើយក៏នាំគ្នា ជួយកាត់ចំណងទម្លាក់ យកមកដាក់ លើគ្រែ នៅវេលាម៉ោង៨និង ៣០នាទី រួចក៏បានប្តឹង ទៅសមត្ថកិច្ចឲ្យមកត្រួត ពិនិត្យមើល។ ក្រោយពីសមត្ថកិច្ច បានទទួលដំណឹង ហើយបាន នាំកម្លាំង១ក្រុម ចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើកោសលវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះ ពិត ជាបានធ្វើអត្តឃាតចងកខ្លួនឯង នៅវេលាប្រហែលម៉ោង៧ព្រឹក ពិតប្រាកដ មែន និងបានប្រគល់ សព ជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]