ការបង្កើតមនុស្សយន្តមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែមានកសិករម្នាក់គាត់មានគំនិតឆ្នៃប្រឌិតខ្ពស់ បានបង្កើតមនុស្សយន្តផ្ទាល់ខ្លួន សម្រាប់អូសរទេះទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា កសិករម្នាក់នាមត្រកូលថា Wu នៅប្រទេសចិន បានឆ្នៃម៉ូតមនុស្សយន្តមួយ ដែលអាចអូចរទេះដែលអាចផ្ទុកមនុស្សបានចំនួនពីរនាក់។ ល្បឿននៃការអូសគឺអាចកំណត់បាន តាមចិត្តរបស់អ្នកជិះ ហើយម៉្យាងវិញទៀត មនុស្សយន្តនេះអាចដើរបាន ៦០​ ជំហ៊ានក្នុងរយៈពេល ១​ នាទីផងដែរ។ លោក Wu បាននិយាយថាមានក្រុមហ៊ុនមួយចំនួនបាន ហៅគាត់ទៅចូលរួមការតាំងពិពរណ៍ នៅ​ Shanghai World Expo ទៀតផង ហើយបានដាក់រហ័សនាមអោយលោកថា "Farmer Inventor"។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះកសិករម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]