ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់បានយកកាំភ្លើងព្រៃ (កាំភ្លើងបាញ់សត្វ) មកកេះកៃលេងបណ្ដាលផ្ទុះត្រូវ ចំសៀតផ្កាស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី៣០ កក្កដា នៅក្នុងផ្ទះស្ថិតនៅចំណុចអូរថ្ម ក្នុងភូមិត្រពាំងព្រលិត ឃុំសន្ដិភាព ស្រុកសំពៅលូន ។ លោកអញ កាម៉ាល់ េមបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំពៅលូនបានប្រាប់តាមទូរស័ព្ទថា ក្មេងប្រុសដែលស្លាប់នោះឈ្មោះវុន ផាន់នី អាយុ១១ឆ្នាំ ។

ក្មេងប្រុសនេះបានយក កាំភ្លើងព្រៃដែលឪពុក កែច្នៃទុកសម្រាប់បាញ់សត្វព្រៃ និងការពារសុវត្ថិភាពផ្ទះមកលេង ខណៈឪពុកម្ដាយមិននៅផ្ទះបណ្ដាលឱ្យផ្ទុះ ត្រូវចំសៀតផ្កាខាងស្ដាំស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ អ្នកភូមិបានដឹងរឿងនេះក្រោយ ពីឮស្នូរផ្ទុះកាំភ្លើង ក៏រាយការណ៍ប្រាប់សមត្ថកិច្ច និងអាណាព្យាបាលរបស់ ក្មេងរងគ្រោះភ្លាមៗដែរ ។ លោកអញ កាម៉ាល់ ប្រាប់ថា សមត្ថកិច្ចបានដកហូតកាំភ្លើងកែច្នៃនោះហើយ ប៉ុន្តែបុរសជាឪពុកអាចប្រឈមមុខនឹងផ្លូវច្បាប់ បើតុលាការរកឃើញកំហុសអំពីការលាក់ ទុកអាវុធកែច្នៃរហូតបង្កឱ្យ មានមនុស្សស្លាប់បែបនេះ ព្រោះកាំភ្លើងកែច្នៃក៏ជាអាវុធខុសច្បាប់ដែរ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]