សួនកំសាន្តមួយកន្លែង ស្ថិតក្នុងទីក្រុង Berlin ប្រទេសអាឡឺម៉ង់ ដែលធ្លាប់តែមានមនុស្ស មិនតិចជាង ១.៥លាននាក់ទេ ដែលទៅកំសាន្តនៅទីនោះក្នុងមួយឆ្នាំៗ បានប្រែក្លាយទៅជាកន្លែង ដែលគេបោះបង់ចោល គួរឲ្យខ្លាច និងតក់ស្លុតបំផុតទៅវិញ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សួនកំសាន្តមួយកន្លែងនោះ មានឈ្មោះថា “Spreepark” ដែលវាចាប់ផ្តើមបើកនៅក្នុងឆ្នាំ១៩៦៩ លើច្រាំងទន្លេ Spree ស្ថិតក្នុងទីក្រុង Berlin ប្រទេសអាឡឺម៉ង់ ហើយនៅពេលនោះ វាក៏ជាសួនកំសាន្តតែមួយគត់ របស់ប្រទេសអាឡឺម៉ង់ផងដែរ។

គួរបញ្ជាក់ផងដែរថា មុនពេលដែលសួនកំសាន្តនេះ មិនទាន់ត្រូវបានគេបោះបង់ចោល ក្នុងមួយឆ្នាំៗ មានភ្ញៀវចំនួន ១.៥លាននាក់ បានទៅលេងកំសាន្តនៅទីនោះ ហើយសួនមួយនេះ ក៏មានឈ្មោះល្បីល្បាញផងដែរ នៅក្នុងប្រទេសអាឡឺម៉ង់៕























ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]