ខេត្ត​ពោធិ៍សាត់​ ៖ ​ប៉ូលិស​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ដោយ​ជាប់​ចោទពី​បទ​មាន​ម៉ូតូ​ឌុប​បក្ស​ ពួក​​របស់​ខ្លួន​ទៅ​ប្លន់​ម៉ូតូ​ប្រជា​ពលរដ្ឋ​​ដែល​​ករណី​នេះ​បាន​កើតឡើង​ កាលពី​យប់​ថ្ងៃទី​១៦ មេសា ២០១២ មក​ម៉្លេះ ​នៅ​ចំណុច​ខ្នង​ប្រឡាយ​​១៧​មេសា ស្ថិត​​ក្នុងភូមិ​កោះ​ក្របី ឃុំ​ខ្នារ​ទទឹង ​ស្រុក​បាកាន ខណៈ​​ជន​រងគ្រោះ​ត្រឡប់​​មក​ពី​វត្ត ហើយ​នៅ​ថ្ងៃទី​១៩ មេសា ២០១២ ​ជន​សង្ស័យ​​បាន​បញ្ជូន​ទៅកាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ដើម្បី​សាក​សួរ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ។

​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​ខេត្ត​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ដែល​ឃាត់​ខ្លួន​នេះ​ឈ្មោះ​សៀក រ៉ន ភេទប្រុស អាយុ​៣១ឆ្នាំ ​នៅភូមិ​ដំណាក់​ធ្នង់ ​ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ។ ​ការ ឃាត់​ខ្លួន​ជន​​នេះ​​តាម​ពាក្យ​បណ្តឹង​របស់​ម្ចាស់​ម៉ូតូ​ឈ្មោះ​​សាន រិន ភេទប្រុស អាយុ​១៩​ឆ្នាំ ​រស់​នៅភូមិ​ពោល្យុំ ឃុំ​ខ្នារ​ទទឹង ​​ដែល​បាន​ចោទ​ប្រកាន់ថា ​កាលពី​យប់​ថ្ងៃទី​១៦ មេសា ២០១២ ​ខ្លួន​បាន​ជិះ​ម៉ូតូ​​ម៉ាក​ឌ្រីមសេ ស៊េរី​២០១១ ឌុប​ប្អូនៗ​ទៅ​លេង​វត្ត​ស្រោង។ ​លុះទៅ ដល់​ខ្នង​ប្រឡាយ​១៧​មេសា ស្រាប់​​​តែ​​មាន​ក្រុម​ចោរ​២​នាក់ ពាក់​អាវ​ប៉ារ៉ា​ ជិះ​ម៉ូតូ​​គុប​កញ្ចាស់​​​ស្ទាក់​​​ប្លន់​យក​ម៉ូតូ​​របស់​ខ្លួន​ជិះ​ម្នាក់​ ១ ទៅ​ទិស​ខាង​លិច​តាម​ខ្នង​ប្រឡាយ​បាត់ ដូច្នេះ​​ហើយ​ទើប​ឃាត់​ខ្លួន​អ្នក​ឌុប​​នោះ​បែប​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ