នៅក្នុងប្រព័ន្ធ internet កាលពីពេលថ្មីៗនេះ មានមនុស្សម្នាក់ តាំងនាមខ្លួនគឺជាកូនស្រីថៅកែធ្យូងថ្ម មួយរូបដែលទើបតែទៅរស់នៅសហរដ្ឋអាមេរិច។ យើងនឹងលើក អត្ថបទរបស់នាងដែលនាងបានសរសេរក្នុង internet មក ឲ្យអ្នកទាំងអស់គ្នាជួយគិតពិចារណា។ នៅក្នុងនោះនាងបានសរសេរថា “ឥលូវនេះ មានការសាយភាយពេញក្នុង internet គឺមានក្មេងស្រីជនជាតិចិនជាច្រើន ដែលរស់នៅក្នុងប្រទេសចិន បានអួតទ្រព្យសម្បតិ្ដរបស់ពួកគេ។ និយាយតាមត្រង់ ខ្ញុំមើលមិនចូលភ្នែកទេ។ ជាការពិតណាស់ ទ្រព្យសម្បត្ដិរបស់ពួកក្មេងស្រីទាំងនេះ វាមើលទៅធម្មតា ដូចដែលគេបង្ហាញនៅតាមទីផ្សារអន់ៗ។ នៅពេលដែលពួកគេអផ្សុក ពួកគេតែងតែ online និងដាក់រូបភាពផេ្សងៗដើម្បីបង្ហាញអ្នកដទៃខ្ញុំពិតជាមិនមាន អារម្មណ៍ថា ទាំងនេះគឺអស្ចារ្យសម្រាប់ខ្ញុំទេ។ រូបភាពទាំងអស់ដែលខ្ញុំបានដាក់ មិនមែនមានន័យថាខ្ញុំចង់អួតនោះទេ នេះគ្រាន់ជាអ្វីដែលខ្ញុំចង់ឲ្យពួកគេយល់ កាន់តែច្បាស់និងចង់បង្ហាញពីអ្វីទៅដែលគេហៅថាពួក ថ្នាក់ខ្ពស់។ អ្វីដែលខ្ញុំភ្លេចណែនាំអ្នកទាងអស់គ្នានោះ គឺខ្ញុំជាកូនស្រីនៃជំនាន់ទី​ ៩០ពី Datong, Shanxi ខ្ញុំបានមករស់នៅអាមេរិចនេះអស់ រយៈពេល៣ឆ្នាំហើយភាសាអង់គ្លេសរបស់ ខ្ញុំក៏ស្ទាត់ដែរ”​ ។តើប្រិយមិត្ដគិតថានេះជារឿងពិត ដែរ ឬអត់។ សូមមើលរូបភាពដែលនាងបាន បង្ហាញពីរបស់ប្រើប្រាស់របស់នាងទាំងអស់គ្នា៖

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]