អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសបញ្ចេញឯកសណ្ឋានក្រៅដីជាផ្លូវការសម្រាប់រដូវកាល ២០២១-២០២២ ដែលមានឆ្នូតពណ៌ទឹកសមុទ្រតូចៗ មើលទៅស្អាតប្លែកភ្នែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សNo respect for impossible.
— Manchester United (@ManUtd) July 30, 2021
➡ Introducing our brand new 2021/22 @adidasfootball away kit, as narrated by @Official_JCC.
Available now: https://t.co/WnxSFYJQmC#MUFC pic.twitter.com/hrlpcH6CpX

ឯកសណ្ឋានមួយនេះឧបត្ថម្ភដោយក្រុមហ៊ុន Adidas ដោយមានម្ចាស់ឧបត្ថម្ភធំរបស់ក្លិបគឺ Team Viewer ចូលមកជំនួស Chevrolet ។

ភ្លាមៗបន្ទាប់ពីក្លិបបានប្រកាសពីការបញ្ចេញឯកសណ្ឋានក្រៅដីនេះ អ្នកគាំទ្របិសាចក្រហមបានកោតសរសើរពេញបណ្ដាញសង្គមដោយនិយាយថាលើកនេះម៉ូតប្លែកជាងធម្មតាព្រោះយកពណ៌ទឹកសមុទ្រមកធ្វើជាពណ៌របស់អាវ។

គួរបញ្ជាក់ផងដែរថា ក្លិប Manchester United នឹងត្រូវប្រកួតនៅថ្ងៃទី១៤ខែសីហា ដោយការប្រកួតដំបូងត្រូវប៉ះនឹងក្លិប Leeds United នៅក្របខណ្ឌ Premier League ៕
ប្រភព៖ caughtoffside