ផ្ទុះការចាប់អារម្មណ៍ និងមានការគាំទ្រខ្លាំងទៅលើស្មាតហ្វូន vivo V21 Arctic White

//s9.kh1.co/3c/3c649f964a6301f10bf23761e5d8fd143723036e.jpg
បច្ចេកវិទ្យា

 ៣០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយពីបានដាក់ឲ្យដំណើរការលក់នៅលើទីផ្សារមិនទាន់បានប៉ុន្មានសប្តាហ៍ផង សង្កេតឃើញថា ស្មាតហ្វូនជម្រើសពណ៌ថ្មី vivo V21 Arctic White Limited Edition ទទួលបានការចាប់អារម្មណ៍ និងផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជននិយមប្រើប្រាស់ទៅលើវិស័យស្មាតហ្វូន នៅទូទាំងប្រទេស។

ភ្នំពេញ៖ ក្រោយពីបានដាក់ឲ្យដំណើរការលក់នៅលើទីផ្សារមិនទាន់បានប៉ុន្មានសប្តាហ៍ផង សង្កេតឃើញថា ស្មាតហ្វូនជម្រើសពណ៌ថ្មី vivo V21 Arctic White Limited Edition ទទួលបានការចាប់អារម្មណ៍ និងផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជននិយមប្រើប្រាស់ទៅលើវិស័យស្មាតហ្វូន នៅទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាក្តីរំពឹងមួយដ៏ខ្ពស់ ដែលធ្វើឲ្យក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo នៅតែបន្តជាស្មាតហ្វូនឈានមុខនៅក្នុងវិស័យតិចណូឡូជី ដោយសារតែការគាំទ្រដ៏ខ្លាំងក្លារបស់មហាជន ដែលតែងតែមានជឿជាក់។

ស្មាតហ្វូន vivo V21 Arctic White
ស្មាតហ្វូន vivo V21 Arctic White

ដោយការតែការខិតខំប្រឹងប្រែង ក៏ដូចជាការផ្តល់នូវភាពច្នៃប្រឌិត មិនថាទៅលើលក្ខណៈសម្បត្តិ ហើយនិងផ្នែកបច្ចេកវិទ្យា គឺត្រូវបានធ្វើការកំណែទម្រង់ឲ្យមានភាពខុសប្លែកគ្នាពីមួយជំនាន់ទៅមួយជំនាន់ ធ្វើឲ្យវិស័យស្មាតហ្វូន vivo កាន់តែមានភាពរីកចំរើន។

ស្មាតហ្វូន vivo V21 Arctic White
ស្មាតហ្វូន vivo V21 Arctic White

ចំពោះ V21 Arctic White គឺជាស្មាតហ្វូនដែល ស្រោបដោយផ្ទៃក្រោយ ពណ៌ស AG Matte Glass  រំលេចនូវសោភណភាពដូចជាគុជខ្យង ប្រៀបបានទៅនឹងសម្រស់ធម្មជាតិនៃតំបន់ត្រជាក់នៃប៉ូលខាងជើង។ គែមជ្រុងស្រោបទៅដោយពណ៌មាស បង្ហាញចេញនៅភាពថ្លៃថ្នូរ ទាន់សម័យ នឹងមានភាពទាក់ទាញជាទីបំផុត។ ស្មាតហ្វូននេះក៏ត្រូវបានបំពាក់អេក្រង់ទំហំធំ 6.44 inch in the full rectangle អាចបង្ហាញរូបភាពបានក្នុងកម្រិត 2404 x 1080 FHD+ / 90Hz Refresh rate HDR10+ ប្រើបន្ទះឈីប MTK 800U “7nm” CPU Octa-core ដំណើរការបានក្នុងល្បឿន 2×2.4 GHz មានរ៉េម 8GB+3GB , អង្គផ្ទុកទិន្នន័យ 128GB មានថ្មទំហំធំ 4000 mAh / Flashcharge 2.0 (33W) ដំណើរការដោយ Android 11 និងស្បែក Interface ប្រភេទ Funtouch OS 11.1 មានកាមេរ៉ាមុខទំហំ 44 MP, f/2.0, (wide), AF, OIS / Dual-LED flash, HDRVideo 4K@30fps (no OIS), 1080p@30fps កាមេរ៉ាក្រោយបីគ្រាប់ : 64 MP, f/1.8, 0.8µm, PDAF, OIS / 8 MP, f/2.2, 120˚, (ultrawide) / 2 MP, f/2.4, (macro) LED flash, HDR, panorama Video 4K@30fps (no OIS), 1080p@30/60fps មានមុខងារ Face Unlock(ស្កេនមុខ) + In-Display Fingerprint Scanning(ស្កេនក្រយៅដៃលើអេក្រង់)។

ដូច្នេះសម្រាប់បងប្អូនកំពុងតែស្វែងរកស្មាតហ្វូនដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ 𝐕𝟐𝟏 𝐀𝐫𝐜𝐭𝐢𝐜 𝐖𝐡𝐢𝐭𝐞 នៅទីនេះ! ធ្វើការជាវឥឡូវនេះដើម្បីទទួលបានស្មាតហ្វូន 𝐋𝐢𝐦𝐢𝐭𝐞𝐝 𝐄𝐝𝐢𝐭𝐢𝐨𝐧 ពី 𝐯𝐢𝐯𝐨៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T