កាលពីពេលថ្មីៗនេះ Anhui បានប្រកាសផ្ដាច់ព្រាត់ សម្រាប់ការប្រលងបវកញ្ញាដើមទ្រូងជាលើកទី២ នៅទីក្រុង Hefei ។ បវកញ្ញាបង្ហាញដើមទ្រូង ១៣នាក់ បានជ្រើសរើសជាច្រើនសារមុនពេលមក ដល់វគ្គចុងក្រោយនេះ ដែលកាលប្រលងលើកដំបូងធ្វើនៅថៃ្ងទី ១២ ខែកុម្ភៈ ។ អ្នកទាំង១៣នាក់នេះ បានបង្ហាញភាពស្រស់ឆើតឆាយជាមួយនឹង៣ ឈុតដែលគេបានរៀបចំ ដូចជារ៉ូបសម្រាប់ស្លៀកពេលល្ងាច ការបង្ហាញឈុតហែលទឹក , និងភាពប៉ិនប្រសប់ ។ បន្ទាប់ពីជាច្រើនម៉ោងបាន កន្លងផុតទៅក្នុងការប្រកួតប្រជែងនេះ តំណែងលេខ១បានធ្លាក់ទៅលើកញ្ញា Wang Mingming បានទទួលប្រាក់ ១លានយ៉េន និងពានរង្វាន់ ។ ចំណែកលេខ២និងលេខ៣គឺ បានទៅលើ Zhang Chenyu និង Zheng Pengpeng និងទឹកប្រាក់ចំនួន ៥០០,០០០ ទៅ ៣០០,០០០យ៉េន។ អ្នករៀបចំកម្មវិធីនេះបាននិយាយថា ការប្រលងនេះ ចង់បង្ហាញពីចំណេះដឹង ក្នុងការថែទាំសុខភាពដើមទ្រូង និងចង់ផ្ដល់ ភាពជឿជាក់ទៅលើនារីភេទនៅពេល ដែលពួកគេនៅលើវេទិការ។ សង្ឃឹមថា កម្មវិធីនេះ នឹងអាចផ្ដល់ផលប្រយោជន៍ជាច្រើន ស្រាប់ស្រ្ដីភេទ ក្នុងការយល់ដឹងពីសុខភាព ដើមទ្រូង៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]