The New iPad មាន resolution ខ្ពស់ព្រម​ជាមួយ​លទ្ធភាពចាក់​មើល​វីដេអូ​កម្រិតដល់ទៅ 1080p ថែមទាំង​បើក​មើល​រូបភាព​ដែល​មាន​ទំហំ​ធំបានទៀតផង។

ដើម្បី​ជាការងាយស្រួលក្នុង​ការ​ប្រើប្រាស់​និង ផ្ទេរ​ឯកសារ​វីដេអូ​ក៏ដូចជារូបភាព​ដែល​មានទំហំធំ និងច្បាស់ ​ចូលទៅ​ក្នុង The New iPad នោះ គេបានផលិត card reader ស៊េរី​ថ្មី​ដែល​មាន​ឈ្មោះ​ថា All-in-one card reader for iPad ដែលអាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន។

សមត្ថភាពនៃការ​ផ្ទេរ​ទិន្នន័យ​មាន​លក្ខណៈ​​ងាយ​ស្រួល ​និង​មាន​ល្បឿន​លឿន​រួម​ជាមួយ​នឹង​កម្មវិធី​ភ្ជាប់​ជា​ស្រេច​ក្នុង​iPad គឺ​​កម្មវិធី iPhoto និង​ iMovie។ Card reader នេះ​ក៏មាន​រន្ធ​សម្រាប់​ដោត​ភ្ជាប់​ជាមួយ​ទូរស័ព្ទ iPhone ដើម្បី​ផ្ទេរ​រូប​ថត​ចេញ​ពី​កាមេរ៉ា​របស់ iPhone បាន​ដោយ​មិន​ចាំ​ប៉ាច់​ភ្ជាប់​ជាមួយ​កុំព្យូទ័រទៀតផង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]