តើប្រិយមិត្តទាំងអស់គ្នាធ្លាប់ឮ ឬបានដឹង ពីកីឡាបាល់ទាល់បែបថ្មី នៅអ៊ឺរ៉ុប ដែលមានឈ្មោះថា Bubble Football ហើយឬនៅ?

យោងតាមប្រភពព័ត៌មាន Odditycentral បានឲ្យដឹងថា កីឡាបាល់ទាត់បែបថ្មី Bubble Football នេះ បានបង្កើតឡើងដោយ បុរសន័រវ៉េពីរនាក់ មានឈ្មោះថា Henrik Elvestad និង Johan Golden ដែលពួកគេបានគិតថា កីឡាបាល់ទាត់ គួរតែបន្ថែមការកំសាន្តខ្លះៗ ដោយតំរូវឲ្យកីឡាករទាំងអស់ ពាក់បាល់ខ្យល់ពីលើខ្លួន។

គួរបញ្ជាក់ផងដែរថា សម្រាប់ការដណ្តើមបាល់គ្នា គឺភាគីម្ខាងៗ ត្រូវរត់ទៅបុក ឬជល់គ្នា ធ្វើយ៉ាងណាឲ្យភាគីម្ខាងទៀតដួល ឬខ្ទាតឆ្ងាយពីបាល់ ដើម្បីមានឯកាសដណ្តើមបាល់ ប៉ុន្តែវាមិនបង្កឲ្យរងរបួសអ្វីឡើយ ដោយសារតែកីឡាករម្នាក់ៗ បានពាក់បាល់ខ្យល់ពីលើ សម្រាប់ការពាររួចទៅហើយ។

យ៉ាងណាមិញ ការប្រកូត Bubble Football នេះ គឺបានចាប់ផ្តើមដំបូងបង្អស់ នៅប្រទេសន័រវ៉េ ក្នុងឆ្នាំ ២០១១ ដែលគេឲ្យឈ្មោះថា “Golden Goal” ហើយកីឡាមួយនេះ ក៏ចាប់ផ្តើមមានលេង នៅក្នុងប្រទេសអ៊ីតាលី និងប្រទេសដទៃទៀតផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]