ស្រណោះណាស់! នេះជាស្នាមញញឹមចុងក្រោយ ឆន សុវណ្ណរាជ និយាយជាមួយម្តាយ មុនម្តាយស្លាប់

//s9.kh1.co/6a/6ab97708ef2dbc430f5957d0a94c3ccd6f5cc8b4.png
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អនុស្សាវរីយ៍ជាមួយអ្នកម្តាយ សង្វេគណាស់ ឆនសុវណ្ណរាជបញ្ចេញរូបថត បង្ហាញស្នាមញញឹមចុងក្រោយដែលបាននិយាយជាមួយម៉ាក់ តាមវីដេអូខលមុនពេលអ្នកម្តាយបានស្លាប់

តារាកម្សាន្ត: ជឿថាប្រិយមិត្ត និងពុកម៉ែ បងប្អូន ប្រាកដជាបានជ្រាបអំពីដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំរបស់តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាស លោក ឆនសុវណ្ណរាជ ដោយកាលពីពេលកន្លងទៅ អ្នកម្តាយជាទីស្រលាញ់របស់លោក បានទទួលមរណភាពដោយសារតែជំងឺប្រចាំកាយ ដែលបានធ្វើឲ្យលោក និងក្រុមគ្រួសារមានការសោកស្តាយជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះយោងតាមគណនីហ្វេសប៊ុករបស់ លោក​ ឆនសុវណ្ណរាជ ក៏បានបង្ហោះសារបង្ហាញពីរូបថតមួយសន្លឹក ដែលជាអនុស្សាវរីយ៍ចុងក្រោយរបស់លោកជាមួយនឹងអ្នកម្តាយ អមដោយពាក្យប៉ុន្មានម៉ាត់ថា៖

ស្នាមញញឹមចុងក្រោយដែលកូនបាននិយាយជាមួយម៉ាក់ តាមវីដេអូខល អរគុណដល់ហ្វេនម្នាក់ដែលបានជួយធ្វើវាអោយច្បាស់សំរាប់ខ្ញុំ ម៉ាក់ទៅបានសុខហើយ ម៉ាក់លែងពិបាកហើយ ព្រោះម៉ាក់ទ្រាំជាមួយជំងឺនេះជិត២០ឆ្នាំមកហើយ ស្នាមញញឹមរបស់ម៉ាក់គឺជាក្តីសុខរបស់កូនម្នាក់នេះ កូននឹងសន្យាថានឹងរឹងមាំមើលថែរក្សារគ្រួសារមួយនេះអោយល្អជំនួសម៉ាក់ ម៉ាក់ទៅកាន់ឋានសួរ សោយសុខអោយស្ងប់ចិត្តចុះណាម៉ាក់ កូននឹងរឹងមាំហើយអោយខ្លាំងដូចជាម៉ាក់ចឹង ម៉ាក់ជាស្រ្តីម៉េម៉ាយតែម៉ាក់អាចចិញ្ចឹមកូនបានយ៉ាងល្អដល់ទៅ៦នាក់ ម៉ាក់គឺជាវិរះនារីក្នុងបេះដូងកូនរហូត អំពើល្អមិនសាបសូន្យជាពាក្យម៉ាក់តែងតែប្រាប់កូនៗទាំងអស់គ្នា កូនសន្យាថានឹងរឹងមាំហើយបន្តដំណើរជីវិតជាមួយក្រុមគួសារយើងបន្តរទៀត លើលោកនេះកូនស្រលាញ់ម៉ាក់ជាងគេ I love you mum

លោក​ ឆនសុវណ្ណរាជ 

ចង់ជ្រាបនិងឃើញឲ្យកាន់តែច្បាស់ពីរូបថតអនុស្សាវរីយ៍ចុងក្រោយរបស់លោកឆន សុវណ្ណរាជ និងម្តាយមានអត្ថន័យយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

លោក​ ឆនសុវណ្ណរាជ និងអ្នកម្តាយ
លោក​ ឆនសុវណ្ណរាជ និងអ្នកម្តាយ
លោក​ ឆនសុវណ្ណរាជ និងអ្នកម្តាយ
លោក​ ឆនសុវណ្ណរាជ និងអ្នកម្តាយ
លោក​ ឆនសុវណ្ណរាជ និងអ្នកម្តាយ
លោក​ ឆនសុវណ្ណរាជ និងអ្នកម្តាយ
ឆន សុវណ្ណរាជ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T