តារាកម្សាន្ត: ជឿថាប្រិយមិត្ត និងពុកម៉ែ បងប្អូន ប្រាកដជាបានជ្រាបអំពីដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំរបស់តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាស លោក ឆនសុវណ្ណរាជ ដោយកាលពីពេលកន្លងទៅ អ្នកម្តាយជាទីស្រលាញ់របស់លោក បានទទួលមរណភាពដោយសារតែជំងឺប្រចាំកាយ ដែលបានធ្វើឲ្យលោក និងក្រុមគ្រួសារមានការសោកស្តាយជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះយោងតាមគណនីហ្វេសប៊ុករបស់ លោក ឆនសុវណ្ណរាជ ក៏បានបង្ហោះសារបង្ហាញពីរូបថតមួយសន្លឹក ដែលជាអនុស្សាវរីយ៍ចុងក្រោយរបស់លោកជាមួយនឹងអ្នកម្តាយ អមដោយពាក្យប៉ុន្មានម៉ាត់ថា៖
ស្នាមញញឹមចុងក្រោយដែលកូនបាននិយាយជាមួយម៉ាក់ តាមវីដេអូខល អរគុណដល់ហ្វេនម្នាក់ដែលបានជួយធ្វើវាអោយច្បាស់សំរាប់ខ្ញុំ ម៉ាក់ទៅបានសុខហើយ ម៉ាក់លែងពិបាកហើយ ព្រោះម៉ាក់ទ្រាំជាមួយជំងឺនេះជិត២០ឆ្នាំមកហើយ ស្នាមញញឹមរបស់ម៉ាក់គឺជាក្តីសុខរបស់កូនម្នាក់នេះ កូននឹងសន្យាថានឹងរឹងមាំមើលថែរក្សារគ្រួសារមួយនេះអោយល្អជំនួសម៉ាក់ ម៉ាក់ទៅកាន់ឋានសួរ សោយសុខអោយស្ងប់ចិត្តចុះណាម៉ាក់ កូននឹងរឹងមាំហើយអោយខ្លាំងដូចជាម៉ាក់ចឹង ម៉ាក់ជាស្រ្តីម៉េម៉ាយតែម៉ាក់អាចចិញ្ចឹមកូនបានយ៉ាងល្អដល់ទៅ៦នាក់ ម៉ាក់គឺជាវិរះនារីក្នុងបេះដូងកូនរហូត អំពើល្អមិនសាបសូន្យជាពាក្យម៉ាក់តែងតែប្រាប់កូនៗទាំងអស់គ្នា កូនសន្យាថានឹងរឹងមាំហើយបន្តដំណើរជីវិតជាមួយក្រុមគួសារយើងបន្តរទៀត លើលោកនេះកូនស្រលាញ់ម៉ាក់ជាងគេ I love you mum
ចង់ជ្រាបនិងឃើញឲ្យកាន់តែច្បាស់ពីរូបថតអនុស្សាវរីយ៍ចុងក្រោយរបស់លោកឆន សុវណ្ណរាជ និងម្តាយមានអត្ថន័យយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖


