កក្រើកពិភពលោកជាមិនខាន! វណ្ណដា និង ជី​ ដេវីត ចាប់ដៃគ្នាចេញចម្រៀង?

//s9.kh1.co/62/629a0ace6758c9f6b83762e57a5930c3d6312842.png
តារា & កម្សាន្ដ

 ០៤-សីហា-២០២៥ ១២ព្រឹក · ៩ ម៉ោងមុន

តារាចម្រៀងរ៉េបដ៏ល្បីល្បាញ វណ្ណដា និង ជី ដេវីត បានទៅទទួលទានអាហារនៅកន្លែងរបស់ខ្លួន។

កម្សាន្ត៖ ផ្ទុះបណ្ដាញសង្គម ក្រោយម្ចាស់ភោជនីយដ្ឋាន ព្រះដាក់ បានបង្ហោះសារអបអរដែលតារាចម្រៀងរ៉េបដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជាទាំង២នាក់គឺ លោក វណ្ណដា និង លោក​ ជី ដេវីត បានទៅស្រស់ស្រូបអាហារនៅកន្លែងរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងការបង្ហោះនោះ បានភ្ជាប់ជាមួយរូបភាព៣សន្លឹក ដែលមាន លោក វណ្ណដា ថតជាមួយហ្វេន និង រូប លោក ជី ដេវីត ក៏បានថតជាមួយហ្វេនតែមួយដូចគ្នាផងដែរ។

https://s9.kh1.co/__image/w=650,h=651,q=100/d4/d4a6cf31c0dfc8e459958ea6af620120ed2dbaaf.png

បើទោះបីជាម្ចាស់ភោជនីយដ្ឋាន មិនបានបញ្ជាក់ថា តារារ៉េបទាំង២នាក់ ស្រស់ស្រូបអាហាររួមតុគ្នាឬយ៉ាងណានោះ ប៉ុន្ដែមហាជនបានដាក់ការសង្ស័យថា លោក វណ្ណដា និង លោក​ ជី ដេវីត ច្បាស់ជាណាត់ជួបគ្នា ដើម្បីពិភាក្សាររឿងចេញចម្រៀងជាមិនខាន។

https://s9.kh1.co/__image/w=650,h=488,q=100/66/66a511c3f1933b5645ee3da450090a5523d54d5a.png

យ៉ាងណាមិញ ម្ចាស់ហាង បានបញ្ជាក់ប្រាប់ ខ្មែរឡូត ដែរថា ចំពោះការរួមតុឬយ៉ាងណានោះ ពួកគេមិនអាចប្រាប់បាននោះទេ ព្រោះវាជាសិទ្ធឯកជនរបស់តារាទាំង២ ដូចនេះ យើងមានតែចាំមើលថា តើការសង្ស័យមួយនេះ នឹងក្លាយជាការពិតឬយ៉ាងណា៕

ប្រភព៖ ព្រះដាក់ 

https://s9.kh1.co/__image/w=650,h=488,q=100/cd/cddd8147a3122f298ab20dc26ddd94d682b99b1b.png
ងួន ចាន់ដេវីតវណ្ណដា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T