កម្សាន្ត៖ ដូចដែលបានដឹងហើយថា សម្រាប់ តារាសម្តែងស្រី Ruby Lin តែងតែទាក់ទាញចំណាប់អារម្មណ៍រាល់ពេលដែលនាង បានចេញមកបង្ហាញវត្តមាន មិនថា ជាការកម្សាន្ត ឬចូលរួមកម្មវិធីផ្សេងនោះឡើយ ជាមួយនឹងភាពលេចធ្លោ ទាំងរូបសម្រស់ក៏ដូចការលេងស្ទាយ៍តុបតែងខ្លួន ពៅរពេញដោយភាពទាក់ទាញ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ តារាសម្ដែងស្រី Ruby Lin បានធ្វើឲ្យហ្វេនៗ ព្រមទាំងទស្សនិកជន មានការចាប់អារម្មណ៍ ជាមួយនឹងរូបភាពមួយសន្លឹក ដែលរូបនាងបានបង្ហាញខ្លួន យ៉ាងសាមញ្ញ ដោយបានតុបតែង ស្លៀកខោខូវប៊យ និងអាវយឺតពណ៌ខ្មៅ ពេលដើរផ្សារជាមួយមិត្តភក្តិ ។

ជាមួយនឹងការបង្ហាញខ្លួនលើកនេះ តារាសម្តែងស្រីរូបនេះ បានបង្ហាញពីភាពស្រស់ស្អាត ទាក់ទាញ និងសម្រស់កាន់តែក្មេងជាងវ័យ ជាមួយនឹងស្ទាយ៍បែបយុវវ័យរបស់នាង បើទោះបីបច្ចុប្បន្ននេះ រូបនាងមានវ័យជាង ៤០ឆ្នាំ ក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












