រូបភាពថ្មី Tom Cruise ចេញមកកម្សាន្ត ជាមួយ តារាសម្ដែង ម្នាក់នេះ យ៉ាងផ្អែមល្ហែម

//s9.kh1.co/d6/d600057abf7bec7319cba562d90317f237ca7422.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២៥ ៤ល្ងាច · មួយថ្ងៃមុន

តារាសម្តែង លោក Tom Cruise និង តារាសម្តែង Ana de Armas បានចេញមកកម្សាន្ត ណាត់ជួបគ្នាក្នុងកម្មវិធីប្រគុំតន្ត្រី Oasis ។

កម្សាន្ត៖ តារាសម្តែង លោក Tom Cruise និង តារាសម្តែង Ana de Armas ត្រូវបានគេឃើញថា បានណាត់ជួបគ្នាក្នុងកម្មវិធីប្រគុំតន្ត្រី Oasis នៅល្ងាចថ្ងៃទី ២៧ ខែកក្កដា កន្លងទៅនេះ បន្ទាប់ពី ធ្វើដំណើរទៅសមុទ្រមេឌីទែរ៉ាណេជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tom Cruise
Tom Cruise

នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះដោយ DJ Goldie ជនជាតិអង់គ្លេស នៅលើ Instagram បានឲ្យដឹងថា តារាសម្ដែង លោក Tom Cruise និងតារាស្រីដ៏ស្រស់ស្អាត Ana de Armas ត្រូវបានគេឃើញកាន់ដៃគ្នា ឈរនៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍។ អ្នក​ទាំង​ពីរ​ បាន​តុបតែងខ្លួន ដោយស្លៀក​សម្លៀក​បំពាក់​សាមញ្ញ និង​មាន​ភាព​ស្វាហាប់។ បន្ទាប់មក Tom Cruise បានថតរូប Selfie ជាមួយ Goldie មើលទៅពិតជារំភើបខ្លាំងណាស់។

Tom Cruise និង Ana de Armas 
Tom Cruise និង Ana de Armas 

គួររំឮកផងដែរថា តារាសម្តែង Tom Cruise និង តារាស្រី Ana de Armas  មិនបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេទេ ប៉ុន្តែបានដើរលេងជាមួយគ្នាជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ កាល​ពី​ដើម​ខែ​នេះ គេ​ឃើញ ​តារា​ទាំង​ពីរ​កំពុង​សម្រាក​កាយ​លើ​ទូក​នៅ​ឆ្នេរ​សមុទ្រ​អេស្ប៉ាញ។ ការ​ធ្វើ​ដំណើរ​នេះ​ត្រូវ​បាន​គេ​និយាយ​ថា ​មាន​តែ​អ្នកទាំងពីរ ​និង​ក្រុម​នាវិក​ប៉ុណ្ណោះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise និង DJ Goldie
Tom Cruise និង DJ Goldie
Tom Cruise និង Ana de Armas 
Tom Cruise និង Ana de Armas 
Tom Cruise និង Ana de Armas 
Tom Cruise និង Ana de Armas 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T