ស្វាមី សាន់ឆាយ បានធ្វើរឿងមួយនេះ ដើម្បីនាង ជារៀងរាល់ថ្ងៃ

//s9.kh1.co/b7/b71597a3544798abced3ae16ce0ab310b606da79.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២៥ ៣ល្ងាច · ១៩ ម៉ោងមុន

ស្វាមីរបស់តារាសម្ដែងស្រី Barbie Hsu បានបង្ហាញខ្លួននៅកន្លែងផ្នូររបស់ភរិយា ជាមួយនឹងអារម្មណ៍សោកសៅ។

កម្សាន្ត៖ លោក DJ Koo ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់តារាសម្ដែងស្រី Barbie Hsu បានបង្ហាញខ្លួននៅកន្លែងផ្នូររបស់ភរិយា ជាមួយនឹងអារម្មណ៍សោកសៅ និងបង្ហាញរូបរាងស្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 

នៅថ្ងៃទី ២៧ ខែកក្កដា កន្លងទៅនេះ មានទស្សនិកជនម្នាក់ បានចែករំលែកនៅលើ Instagram នៃរឿងរ៉ាវនៃការទៅលេងផ្នូររបស់ Barbie Hsu និងបានជួបលោក DJ Koo នៅទីបញ្ចុះសព។ ការបង្ហោះនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។

DJ Koo 
DJ Koo 

ទស្សនិកជនរូបនេះបានបង្ហើបថា «ថ្ងៃនេះខ្ញុំនាំអ្នកដំណើរមួយក្រុមទៅ Kim Bao Son ដើម្បីដាក់កម្រងផ្កាក្នុងការចងចាំ Barbie Hsu ដំបូងឡើយ ខ្ញុំបារម្ភថា រកមិនឃើញផ្នូររបស់នាង។ ប៉ុន្តែបន្ទាប់ពីបត់ជ្រុងមួយ ខ្ញុំឃើញបុរសម្នាក់អង្គុយកណ្តាលទីបញ្ចុះសព! អ្វីដែលនៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​គឺ តើ​នោះ​អាច​ជា DJ Koo ទេ? ហើយ​ពេល​ខ្ញុំ​ចូល​ទៅ​ជិត​គឺ​ពិត​ជា​គាត់! គាត់​និយាយ​ដោយ​គួរ​សម​ថា សូម​អរគុណ ដល់​ពួក​យើង។ និយាយតាមត្រង់ទៅ គ្រាន់តែឃើញរូបគាត់ ធ្វើឲ្យខ្ញុំមានអារម្មណ៍សោកសៅយ៉ាងក្រៃលែង ខ្ញុំនឹកស្មានមិនដល់សោះថា គាត់បានបាត់បង់ក្តីស្រលាញ់មួយរំពេច គាត់ពិតជាបុរសដែលលះបង់បំផុតដែលខ្ញុំធ្លាប់ឃើញ ខ្ញុំសង្ឃឹមថាគាត់អាចរកសន្តិភាព និងជាសះស្បើយពីការឈឺចាប់នេះ»។

DJ Koo 
DJ Koo 

ទន្ទឹមនឹងខ្លឹមសារខាងលើ អ្នកគាំទ្ររូបនេះបានបង្ហោះរូបថត DJ Koo អង្គុយក្បែរផ្នូរ និងរូបរាងស្គមស្គាំង ស្លេកស្លាំង។ មិនត្រឹមតែប៉ុណ្ណោះ DJ Koo ត្រូវបានគេដឹងថា រូបលោកបានទៅលេងផ្នូរប្រពន្ធរបស់ខ្លួន ជារៀងរាល់ថ្ងៃដើម្បីសម្អាតនិងរៀបចំផ្កា ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 
DJ Koo 
DJ Koo 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T