កម្សាន្ត៖ តារាសម្តែងស្រី Zhao Wei និង កូនស្រីវ័យ ១៥ ឆ្នាំ Xiao Si Yue បានបង្ហាញខ្លួនជាមួយគ្នា នៅព្រលានយន្តហោះ Daxing ក្នុងទីក្រុងប៉េកាំង កាលពីរសៀលថ្ងៃទី ២៣ ខែកក្កដា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Zhao Wei និងកូនស្រីរបស់នាង កំពុងកម្សាន្តវិស្សមកាលជាមួយគ្នា នៅ Dali ។ នេះជាលើកទីមួយហើយ ដែលពួកគេទាំងពីរ បានបង្ហាញខ្លួនជាមួយគ្នា។ យ៉ាងណាមិញ ដំបូងឡើយ Zhao Wei មើលទៅសប្បាយចិត្ត ប៉ុន្តែនៅពេលដែល paparazzi ចាប់ផ្តើមថតរូបកូនស្រីរបស់នាង តារាស្រីរូបនេះ បានបង្ហាញពីភាពមិនស្រួលរបស់ខ្លួន។

នៅវ័យ ១៥ ឆ្នាំ កូនស្រីរបស់ Zhao Wei មានកម្ពស់ប្រហែល ១.៧ ម៉ែត្រ លើសម្តាយរបស់នាង ដែលមានកម្ពស់ប្រហែល ១៦៦ សង់ទីម៉ែត្រ។ កូនស្រីរបស់តារាស្រីរូបនេះ មានកម្ពស់ រាងស្លីម មានសក់វែង និងស្លៀកសម្លៀកបំពាក់សាមញ្ញ ហើយមានភាពខ្មាស់អៀនបន្តិចនៅមុខកាមេរ៉ា។ មតិនៅលើបណ្ដាញសង្គម បានសរសើរថា ម្ដាយនិងកូនស្រីអ្នកទាំងពីរ មើលទៅដូចបងប្អូន។ ទស្សនិកជនភាគច្រើន ឃើញនាងទទួលបាននូវលក្ខណៈពិសេសដ៏ស្រស់ស្អាតពី ឪពុកម្តាយរបស់នាង ជាមួយនឹងភ្នែកធំៗពី Zhao Wei បបូរមាត់ក្រាស់ គល់ច្រមុះ និងទម្រង់មុខស្រដៀងនឹងឪពុករបស់នាង ដែលជាអ្នកជំនួញ Huang You Long ។
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









