យល់ដឹង៖ ការធ្វើតេស្តដោយ ប្រើរូបភាពផ្សេងៗ គឺពិតជាមានឥទ្ធិពលណាស់ សម្រាប់ការហ្វឹកហាត់ខួរក្បាល។ វានឹងធ្វើឲ្យខួរក្បាលរបស់អ្នក កាន់តែមានភាពរហ័សរហួ​ន និងវាងវៃទ្វេដង។ ហើយវាក៏ជួយធ្វើឲ្យ អ្នកមានអារម្មណ៍ថាសប្បាយរីករាយ ជាមួយតេស្តទាំងនេះ​ ផងដែរ។ 

ជាពិសេសតេស្តនេះ អាចធ្វើឲ្យអ្នកបានដឹងពី អត្តចរិតធម្មជាតិ និងចំណង់ចំណូលចិត្ត របស់អ្នក។ ហើយវាក៏ជួយ ឲ្យ​ខួរក្បាលរបស់អ្នក ឲ្យកាន់តែមានភាពរស់រវើក គំនិតច្នៃប្រឌិត និងភាពបុិនប្រសប់ ក្នុងការធ្វើអ្វីមួយ។ វាក៏អាចបង្ហាញអ្នកអំពីទំនុកចិត្ត និងការទទួលខុសត្រូវ ក្នុងការងារផ្សេងៗ របស់អ្នកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកពី ការបំភាន់មួយ ដែលនៅក្នុងនេះ អ្នកអាចមើលឃើញ មុខបែកគ្នារបស់ ក្មេងប្រុស តាមរបៀបគួរឱ្យកត់សម្គាល់។ ហើយតាមរូបភាព មិនច្បាស់ត្រូវបានបង្កើតឡើង ដែលអាចឲ្យ ខួរក្បាលរបស់យើងអាចបកស្រាយ តាមរបៀបពីរយ៉ាងច្បាស់លាស់។ តើអ្នកបានឃើញរូបភាព ជាលើកដំបូង យ៉ាងដូចម្តេច​?

សូមធ្វើតេស្ត ទៅលើសមត្ថភាព ផ្ទាល់ខ្លួនរបស់អ្នក ខាងក្រោម៖

១. មើលចំពីមុខ

ប្រសិនបើអ្នកជ្រើសរើស ជំរើសនេះ អ្នកគឺជាមនុស្ស ដែលចូលចិត្ត ការប្រកួតប្រជែង។ ការស្រមើស្រមៃរបស់អ្នកអនុញ្ញាតឱ្យអ្នក ឈរលើភាពជាខ្លួនឯង នៅក្នុងទស្សនវិស័យឆ្ងាយ ពីការពិតរបស់អ្នក និងយល់ពីវា យ៉ាងស៊ីជម្រៅ។ អ្នកតែង​តែចង់ ទទួលបាននៅបទពិសោធន៍ថ្មីៗ និងបន្តដំណើរផ្សងព្រេង ដើម្បីជំរុញសមត្ថភាព​ ផ្ទាល់ខ្លួនរបស់អ្នក។ សម្រាប់ហេតុផលនេះ វាជាការល្អដែលអ្នក អាចមានការងារ ដែលអាចជួយ​​ឲ្យ អ្នកបង្កើតអ្វីដែលថ្មីៗ។ ហើយអ្នកអាចបង្ហាញពីតម្រូវការខាងក្នុង ដើម្បីបង្ហាញពីគំនិត និងអារម្មណ៍របស់អ្នក តាមរយៈចំណង់ចំណូលចិត្តបាន។ អ្នកមានទេពកោសល្យពិសេស ដែលអ្នកដទៃ មិនអាចស្មានដល់។

រូបភាពតំណាង

២. មើលទៅខាងស្តាំ

អ្នកមានកម្លាំងខាងក្នុង ដ៏មានឥទ្ធិពល និងមានការយល់ដឹងច្បាសលាស់ ពីខ្លួនអ្នកផ្ទាល់។ អ្នកតែងតែ តស៊ូធ្វើអ្វីដែលជាភាពត្រឹមត្រូវ ទោះប្បី​ជាវាស្មុគស្មាញ យ៉ាងណាក៏ដោយ។ ទោះបីជាមនុស្ស នៅជុំវិញអ្នក មិនយល់ស្របនឹង អាកប្បកិរិយារបស់អ្នក ក៏អ្នកមិនបញ្ឈប់ ដំណើររបស់អ្នកដែរ។ ជាពិសេស អ្នកមានអារម្មណ៍តាមរបៀបប្លែកៗ ដែលធ្វើឱ្យ អ្នកមានអារម្មណ៍ថា ខ្លួនឯងដូចជា មនុស្សពិសេសម្នាក់អញ្ចឹង។ ហើយអ្នកក៏ជាមនុស្សម្នាក់ ដែលចេះយល់ចិត្តមនុស្សជុំវិញខ្លួន និងអាចឲ្យអ្នកគ្រប់គ្នា ចែករំលែករឿង គ្រប់យ៉ាងជាមួយបាន។ ព្រោះអ្នកជា មនុស្សម្នាក់ដ៏គួរឲ្យទុកចិត្ត និងមានសន្តានចិត្តល្អ ជាមួយអ្នកដទៃជានិច្ច៕

រូបភាពតំណាង

ប្រភព ៖ dazzling

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]