ជាវ NOKIA ASHA 501 ឥឡូវនេះ ទទួលបាន ការផ្តល់ជូនពិសេស ដូចជា ស៊ីមកាតស្មាតលខល្អមួយ អ៊ីនធឺណេត ១៨០០MB និង ការហៅទូរស័ព្ទ ១៨០០នាទីដោយឥតគិតថ្លៃ ក្នុងអំឡុងពេល ៦ ខែ

ភ្នំពេញ ៖ ក្រុមហ៊ុន Nokia ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៣ បានប្រកាសថា ផលិតផលស៊េរីថ្មី NOKIA ASHA 501 ដំណើរដោយ ប្រព័ន្ធប្រតិបត្តិការថ្មី Asha មានចេញលក់ហើយ នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងតំលៃប្រមាន៩៩ដុល្លារ សហរដ្ឋអាមេរិក ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានប្រកាសដែរថា ដើម្បីជាអបអរសាទេ ចេញលក់នេះ Nokia បានសហការជាមួយក្រុមហ៊ុន Smart ផ្តល់ជូនអតិថិជននូវ ស៊ីមកាតស្មាតមួយ ដែលមានលេខល្អ ដោយផ្តល់ជូននូវការ ប្រើប្រាស់អ៊ីនធឺណិត 300MB/ខែ និង ការហៅចេញក្នុងប្រព័ន្ធចំនួន 300នាទី/ខែ ដោយឥតគិតថ្លៃ ក្នុងអំឡុងពេល ៦ខែ។

NOKIA ASHA 501មានថ្មថាមពលខ្លាំង អាចបើកទូរស័ព្ទទុកចោល បានរហូតដល់ទៅជាង១ខែ, មានអេក្រង់ Capacitive Touch Sreen , Wi-Fi, កម្មវិធីបណ្តាញសង្គមដូចជា Facebook, Twitter, កាមេរ៉ា 3.2MPកាតម៉េម៉ូរី 4GB សម្រាប់ផ្ទុករូបភាព វីដេអូ និងឯកសារ MP3 ។ល។ លើសពីនេះ វាថែមទាំងទ្រទ្រង់ ម៉េម៉ូរីរហូតដល់ទៅ 32GB ទៀតផង។

លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ បានមានប្រសាសន៍ថា ស្មាតហ្វូន NOKIA ASHA 501 ជួយឲ្យអតិថិជនចូល ទៅប្រើប្រាស់កម្មវិធីយ៉ាង ឆាប់រហ័ស ជាមួយនឹងមុខងារផាត់ នៅលើអេក្រង់ ឬហៅជាភាសាអង់គ្លេសថា Swipe ។ វាជាស្មាតហ្វូនស្ទីលថ្មី មានតំលៃទាបសមរម្យនិង រូបរាងស្រស់ឆើតឆាយ។

ពណ៌និង ការរចនាដ៏លេចធ្លោ៖ NOKIA ASHA 501 ផ្តល់ជូនជាច្រើនព៌ណគឺ ខៀវ ក្រហម លឿង បៃតង ខ្មៅ និង ពណ៌ស រីឯការរចនាទូរស័ព្ទមានពីរផ្នែក សំបកគំរបថ្មដែលអាចដោះបាន និងតួទូរស័ព្ទដែលមាន កញ្ចក់ធន់នឹងភាពកោសឆ្កូត។ ស្មាតហ្វូននេះ មានរាងតូចច្រលឹង ងាយស្រួលប្រើ ហើយ ស្រាលត្រឹមតែ 98 ក្រាមតែប៉ុណ្ណោះ។

USER INTERFACE ថ្មី! ងាយស្រួលហើយលឿន៖ NOKIA ASHA 501 ងាយស្រួលបញ្ជាដោយគ្រាន់តែ Swipe។ Swipe ដើម្បីដោះសោ, Swipe ដើម្បីបិទកម្មវិធី ។ ផ្ទៃបង្ហាញមានពីរទំព័រគឺទំព័រ Home និង ទំព័រ Fastlane។ ទំព័រ Home ផ្ទុកទៅដោយកម្មវិធីទាំងឡាយ នៃទូស័ព្ទហើយទំព័រទីពីរគឺ Fastlane បង្ហាញពីកម្មវិធីទាំងឡាយ ដែលអតិថិជនទើបបានបើករួច កំពុងប្រើនិងកម្មវិធីបង្ហាញ នូវកាលវិភាគនាពេលខាងមុខ ។ ទំព័រ Fastlane ក៏ទ្រទ្រង់កម្មវិធីបណ្តាញសង្គម ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Update នៅលើ Facebook ដោយផ្ទាល់នៅលើទំព័រនេះ។

កម្មវិធីទូរស័ព្ទ-អ៊ីនធឺនណិត-ហ្គេម៖ Nokia Asha ថ្មីមានភ្ជាប់មកជាមួយស្រេចនូវកម្មវិធី Nokia Xpress Browser ដែលបង្រួមទំហំទិន្នន័យបានរហូតដល់ 90% ធ្វើឲ្យអ៊ិនធឺណិតដើរលឿន និង ចំណាយអស់តិច ។ អ្នកប្រើប្រាស់អាចរីករាយ នៅក្នុងពិភពកម្សាន្តនៃ NOKIA ASHA 501 រាប់បញ្ចូលទាំងកម្មវិធី បណ្តាញសង្គមដូចជា Facebook និង Twitter , កម្មវិធី Chat ដូចជា Line, Nimbuzz,Wechat ក៏ដូចជាហ្គេមEA ចំនួន ៤០សម្រាប់ទាញ យកដោយឥតគិតថ្លៃដូចជា Planty vs.Xombies ជាដើម។ក្រៅពីនេះ នៅមានកម្មវិធី និងហ្គែមដ៍ច្រើនទៀត ដែលអាចទាញយកពី Nokia Store ៕











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]