កម្សាន្ត៖ គូស្នេហ៍តារាសម្តែង ដ៏មានប្រជាប្រិយភាព រវាងអ្នកនាងសុខ សោម៉ាវត្តី និងលោកលី វ៉ាហេទ បើទោះបីជាគូស្នេហ៍ តារាប្រុសស្រីមួយគូនេះ មានវ័យខុសគ្នាច្រើនបន្តិច ក៏ពិតមែន ប៉ុន្តែគូស្នេហ៍មួយគូនេះ តែងតែមានភាពផ្អែមល្អែមជាមួយគ្នា ជាញឹកញាប់ នៅលើបណ្តាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នៅក្នុងថ្ងៃនេះ ដែលជាថ្ងៃកំណើត របស់បុរសសង្ហាលោកលី វ៉ាហេទ ដែលជាគូស្នេហ៍ របស់អ្នកនាងសុខ សោម៉ាវត្តីផងនោះ អ្នកនាងក៏បានបង្ហោះរូបភាព យ៉ាងផ្អែមល្អែមមួយសន្លឹក នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន របស់អ្នកនាង ដោយអ្នកនាង ក៏បានថែមទាំងរៀបរាប់សារ យ៉ាងផ្អែមល្អែម មួយផងដែរថា៖
Happy Birthday my babe. Okay និយាយដើមបន្តិចហើយចាំជូនពរ និយាយតាមត្រង់ បានឆ្លងខួបបងមកច្រើនឆ្នាំហើយ ពិតជាលឿនមែន តែអូនគិតថាវាលឿន ព្រោះសុទ្ធតែជាពេលមានក្តីសុខ និងពោរពេញ ដោយអនុស្សាវរី៍យល្អៗ។ អរគុណដែលតែងតែផ្តល់ការស្រលាញ់ ស្មោះត្រង់ ទុកចិត្ត និងរឿងជាច្រើនទៀត។ ជូនពរបង មានតែរឿងសប្បាយចិត្ត ការងារច្រើន សុបិន្តបងក្លាយជាការពិតគ្រប់យ៉ាង សុខភាពល្អ សំខាន់គឺយើងទាំងពីរអាច សើចជាមួយគ្នារហូតដល់មានស្នាមជ្រួញ។
គួរបញ្ជាក់ផងដែរថា អ្នកនាងសុខ សោម៉ាវត្តី និងលោកលី វ៉ាហេទ មានទំនាក់ទំនងស្នេហាជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែ តារាប្រុសស្រីមួយគូនេះ មិនត្រឹមតែអាចថែរក្សា ចំណងស្នេហារបស់ពួកគេ ឱ្យនៅស្ថិតស្ថេរនោះទេ តែគូស្នេហ៍មួយគូនេះ កាន់តែមានផ្អែមល្អែមជាមួយគ្នា ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យហ្វេនៗ តែងតែស្ញើចសរសើរ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







ប្រភព៖ Internet
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload