ស្មាតហ្វូនដែលមានរាងស្តើងជាងគេប្រចាំឆ្នាំ ២០២០ vivo V20 ទម្លាក់តម្លៃនៅត្រឹមតែ...!

//s9.kh1.co/b3/b36d1b0e202e72e29d55666d788c6da9aba07481.jpg
បច្ចេកវិទ្យា

 ១៤-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេស សម្រាប់បងប្អូនដែលបានមកជាវនូវស្មាតហ្វូន vivo V20 ចាប់ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ តទៅ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសពីតម្លៃដើម ៣៦៩ដុល្លារ នៅសល់ត្រឹមតែ ៣០៩ដុល្លារ តែប៉ុណ្ណោះ។ រួមបន្ថែមមកជាមួយនឹង Bluetooth speaker & Power Bank ទៀតផង។

ភ្នំពេញ៖ ពិតជាមានភាពភ្ញាក់ផ្អើលមែន! ដំណឹងល្អសម្រាប់ប្រិយមិត្ត vivo។ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះដែរ នៅលើប្រពន្ធ័បណ្តាញសង្គម Facebook ផេកផ្លូវការ របស់ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការ Surprise ទៅកាន់អតិថិជនរបស់ខ្លួន ជាមួយនឹងការប្រូម៉ូសិន បញ្ចុះតម្លៃយ៉ាងពិសេសទៅលើស្មាតហ្វូន vivo V20

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូន vivo V20 គឺជាស្មាតហ្វូននៃត្រកូល V ដែលទទួលបានជោគជ័យខ្លាំង នឹងត្រូវបានធ្វើការសម្ពោធកាលពីអំឡុងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ជាមួយនឹងព្រឹត្តិការណ៍ប្រគំតន្រ្តីយ៉ាងគគ្រឹកគគ្រេង ដែលមានការចូលរួមពីសំណាក់តារាដំណាង BA ដ៏ដូចជា KOL ជាច្រើនរូបផងដែរ។

ចំពោះម៉ូឌែលស្មាតហ្វូន vivo V20 គឺពិតជាទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់  ទាំងការរចនាទៅលើរូបរាងស្តើង ស្រាល តួខ្លួនស្រដៀងស្មាតហ្វូន vivo X50Pro បច្ចេកវិទ្យាដ៏សំបូរបែប ជាមួយការថតរូបដ៏អស្ចារ្យបំផុត ហើយក៏ជាស្មាតហ្វូនដែលបំពេញនឹងតម្រូវការរបស់យុវវ័យខ្លាំង នាពេលបច្ចុប្បន្ន។

អ្វីដែលពិសេសសម្រាប់ថ្ងៃនេះផងដែរ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេស  សម្រាប់បងប្អូនដែលបានមកជាវនូវស្មាតហ្វូន vivo V20 ចាប់ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ តទៅ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសពីតម្លៃដើម ៣៦៩ដុល្លារ នៅសល់ត្រឹមតែ ៣០៩ដុល្លារ តែប៉ុណ្ណោះ។ រួមបន្ថែមមកជាមួយនឹង Bluetooth speaker & Power Bank ទៀតផង។

ការប្រូម៉ូសិនបញ្ចុះតម្លៃនេះ នឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់អស់ពីស្តុក។

ស្មាតហ្វូន vivo V20 បញ្ចុះតម្លៃពិសេស
ស្មាតហ្វូន vivo V20 បញ្ចុះតម្លៃពិសេស

ខាងក្រោមនេះ ជាចំនុចពិសេសរបស់ស្មាតហ្វូន vivo V20

 . អេក្រង់រាបស្មើរ ទំហំ 6.44 អ៊ីញ AMOLED កញ្ចក់រាង 2.5D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2400 x 1080 FHD+

. មានកម្រាស់ស្តើងត្រឹមតែ 7.38mm និងមានទម្ងន់ 171g

. ប្រើបន្ទះឈីប Qualcomm Snapdragon 720G

. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz

. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB

. មានថ្មទំហំធំ 4000 mAh / Flashcharge 33W (11V/3A)

. ដំណើរការដោយ Android 11 និងស្បែក Interface Funtouch OS 11

. មានកាមេរ៉ាមុខទំហំ 44MP Eye Autofocus, កាមេរ៉ាក្រោយ 4គ្រាប់ :  កាមេរ៉ាគោល64MP + 8MP (Wide-Angle/Macro/Bokeh) + 2MP(Mono)      

. មានជម្រើស 2ពណ៌ / Black: Midnight Jazz / Blue: Sunset Melody

. អាចប្រើស៊ីមកាតបានពីរ

. មានមុខងារ Face Unlock+In-Display Fingerprint Scanning

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T