ស្រីៗជឿទៅថា មនុស្សដែលគេស្រឡាញ់យើងពិត មិនថាគេធ្វើអ្វី ឬនិយាយអ្វីទេ គេច្បាស់ជាគិតគូរដល់អារម្មណ៍យើងមុនគេ គេមិនធ្វើអ្វីដែលបំពានលើយើងនោះឡើយ រឹតតែមិនព្រងើយកន្តើយ ឬទុកយើងចោលតែម្នាក់ឯងជាដាច់ខាត។

រូបតំណាង

គេខ្លាចយើងឈឺចាប់ ខ្លាចយើងខូចចិត្ត ខ្លាចយើងទឹកភ្នែក ខ្លាចទង្វើគេធ្វើអ្វីមួយធ្វើឱ្យយើងមានអារម្មណ៍មិនល្អ គេខ្លាចបំផុតនោះគឺ ខ្លាចបាត់បង់យើង ខ្លាចយើងនិយាយពាក្យបែក ដូច្នេះគេតែងតែលួងលោម ថ្នមចិត្តយើង ទុកយើងជាមនុស្សសំខាន់ ជាមនុស្សដែលនឹកដល់មុនគេ ឈរលេខរៀងទី១សម្រាប់គេជានិច្ច ដូច្នេះគេមិនឱ្យយើងខកចិត្ត អស់សង្ឃឹម នឹងស្នេហាមួយនេះឡើយ។

រូបតំណាង

មនុស្សដែលគេមិនខ្វល់ពីយើងសោះ ទោះយើងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីគេយ៉ាងណា ក៏គ្មានតម្លៃនៅក្នុងភ្នែកគេដែរ គេមិនដែលខ្វល់ ឬខ្លាចថាយើងនឹងចាកចេញពីជីវិតរបស់គេនោះទេ មិនថាធ្វើអ្វីគឺមានតែយើងប៉ុណ្ណោះ ដែលតែងតែព្យាយាមលះបង់ និងផ្ដល់ឱ្យគេតែម្ខាង ជួនកាលយើងផ្ដល់ឱ្យគេអស់ពីខ្លួនហើយ នៅតែគេមិនយល់ពីយើងទៀត។

រូបតំណាង

ផ្ទុយទៅវិញ សម្រាប់មនុស្សដែលគេស្រឡាញ់យើងជាយើង ឱ្យតម្លៃយើងពិតប្រាកដ ​មិនថាធ្វើអ្វី ឬយើងមិនដែលធ្វើអ្វីដើម្បីគេសោះ ក៏គេនៅតែទុកយើងសំខាន់សម្រាប់គេដែរ ព្រោះគេស្រឡាញ់យើង គេប្រាដជាលះបង់ដើម្បីយើង មិនខ្វល់ថា ទទួលបានការតបស្នងពីយើងនោះឡើយ សំខាន់ឱ្យតែបានធ្វើអ្វីៗដើម្បីយើង នោះហើយទើបជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ ពីមនុស្សដែលច្បាស់លាស់៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ