ភ្នំពេញ៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២១ realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក​ បានដាក់លក់ស្មាតហ្វូនសេរីថ្មី​ realme 8 Pro ទូទាំងប្រទេសជាមួយតម្លៃត្រឹមតែ 369ដុល្លារ ជាមួយកាដូ​ ​realme Special gift (​ដបទឹក និង បាសប្លូធូ) ជាមួយនិងស៊ីមកាតស្មាតផងដែរ ។ ស្មាតហ្វូន realme 8 Pro គឺជាសេរ៊ី pro ដែលជោគជ័យបង្អស់របស់ត្រកូល realme​ Numer Series វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកំរិតមធ្យមជាមួយនឹងការគាំទ្រជាច្រើនពីសំណាក់យុវវ័យ។ ​ហើយ realme 8 Pro នាំមកនូវកាមេរ៉ាកាន់តែលេចធ្លោដែលមានសិនស័រទំហំ108MP និងជាមួយមុខងារថតរូបកាន់តែទាន់សម័យ។​ ទំនោរភាពពេញនិយមរបស់អ្នកប្រើប្រាស់វ័យក្មេង ពួកគេចង់បានបច្ចេកវិទ្យាថ្មីៗ ប្លែក ដូច្នេះ realme ក៏នៅតែព្យាយាមយកអ្វីដែលថ្មីនោះមកឲ្យអ្នកប្រើប្រាស់ដោយបានបំពាក់បច្ចេកវិទ្យាក៏ដូចជាលក្ខណៈសម្បត្តិមុខងារដែលមាននៅលើស្មាតហ្វូនលំដាប់កំពូលមកដាក់លើស្មាតហ្វូន realme 8 Pro ដែលមានតម្លៃសមរម្យបំផុត។

realme 8 Pro 

កាមេរ៉ាជំនាន់ថ្មី 108MP រូបថតពេលយប់កាន់តែប្រសើរ

កាមេរ៉ាជំនាន់ថ្មីទំហំ108MP​ អាចផ្តិតយករូបភាពដែលមានគុណភាពខ្ពស់បំផុត12000 X 9000 ដែលធ្វើឲ្យរូបថតកាន់តែច្បាស់។ ជាមួយកាមេរ៉ាជំនាន់ថ្មីទំហំ108MP​ វាមានមុខងារសម្រាប់កម្សាន្តជាច្រើនដូចជា៖ Tilt shift time lapse video, Starry Time-lapse Video, Neon Portrait, Dynamic Bokeh Portrait, AI Portrait, Dual-view Video, Ultra-Nightscape Video, AI mixed color portrait, movie mode ។

realme 8 Pro 
realme 8 Pro 

មុខងារដំបូងបង្អស់លើពិភពលោកStarry Time-lapse Video and Tilt-shift Time-lapse Video

ដំណោះស្រាយនៃ Time-lapse Video ដែលជាសិទ្ធផ្តាច់មុខទៅមុខងារមួយនេះ ផ្នែកទៅលើរូបថតនៃហ្វូងផ្កាយ Starry photos ។ វាចំណាយពេល ៤៨០ វិនាទី ដើម្បីថតរូប ៣០សន្លឹក បន្ទាប់មកបង្កើត​វីដេអូ Time-lapseដែលមាន​រយៈពេល 1វិនាទី ដែលមានន័យថាមុខងារ time-lapse mode អាចបង្ហាញនូវការផ្លាស់ប្តូរឥតឈប់ឈររបស់សកលោកក្នុងល្បឿនលឿនជាង ៤៨០ ដង។

realme 8 Pro 
realme 8 Pro 

មុខងារថតរូបឲ្យឃើញតូចរបស់realme(tilt-shift photography)អាចផ្តិតយករូបភាពដែលមានលក្ខណៈ ការថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូការថតរូបឲ្យឃើញតូច លឿនជាងមុន10ដង ដែលបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក។ realme​ 8 Pro ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលមានលក្ខណៈពិសេសនៃការថតរូបឲ្យឃើញតូច(Tilt shift time lapse video)។

បច្ចេកវិទ្យាសាកថ្មលឿន50W Superdart,ជាមួយថាមពលថ្មធំ 4500mAh

ការសាកថ្មលឿនលឿនតែងតែជាចំណុចខ្លាំងរបស់ Realme ។ realme 8 pro បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន50W Superdart Flash Charge វាអាចសាកថ្មទំហំ4500mAh ពី ០ ទៅ ១០០% នៅត្រឹមតែរយៈពេល ៤៧ នាទីប៉ុណ្ណោះ។ 50W SuperDart Charge ប្រើបច្ចេកវិទ្យាសាកថ្មដែលមានវ៉ុលខ្ពស់ដើម្បីទទួលបានប្រសិទ្ធភាពថាមពលសាក 97% និងគាំទ្រការការពារសាកថ្ម 5% ។ ដំណើរការនៃមុខងារ Super Power Saving Mode ជាមួយថាមពលថ្ម 5%  អាចទុកstandbyបាន ៣២ ម៉ោង ឬការសន្ទនាទូរស័ព្ទ ៩៨ នាទី ។ ទាំងនេះគឺជាលក្ខណៈសម្បត្តិដ៏ល្អដែលអ្នកប្រើប្រាស់ចង់បាន ព្រោះវាអាចបន់បែនបានគ្រប់កាលៈទេសៈ។

realme 8 Pro 

ជាមួយការរចនាម៉ូដថ្មី AG mineral crystal,ទំងន់ស្រាលនឹងស្តើងត្រឹម176g

ផ្ទៃខាងក្រោយរបស់realme 8 proភ្លឺរលោងរំលេចដោយពណ៌គ្រីស្តាល់ធម្មជាតិជាមួយនឹងពណ៌ខៀវ(Infinite Blue) នឹងពណ៌ខ្មៅ(Infinite black) ដោយគេមជុំវិញកាមេរ៉ានឹងពាក្យស្លោក"DARE TO LEAP" មានពន្លឺប្រដេញ យ៉ាងស្រស់ស្អាត។realme 8 proមានទំងន់ត្រឹមតែ 176g​ នឹងកំរាស់​ 8.1mmងាយស្រួលក្នុងការចាប់កាន់។

realme 8 Pro 
realme 8 Pro 

ប្រព័ន្ធប្រត្តិបត្តការជំនាន់ថ្មី realme UI 2.0

realme 8 Pro ភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់នឹងគាំទ្រការប្តូរពណ៌ theme color តាម notification bar, ប៊ូតង់shortcut , setting Interface Icons, ព្រមទាំងមុខងារdark mode ទាំង3ជម្រើស។ចំពោះការលេងហ្គេមទំហំធំក៏អាចកំណត់អេក្រងឲ្យភ្លឺនិងកំណត់បណ្តាញ dual-channel networkដើម្បីធានាបាននូវស្ថេរភាពរបស់បណ្តាញហើយក៏អាច block alarms, notifications, នឹងការហៅចូលពេលកំពុងលេង។ការការពារឯកជនភាពថ្មីនេះបានអនុញ្ញាតឱ្យអ្នកប្រើលាក់កម្មវិធីនិងឯកសារឯកជនដោយប្រើpassword។ Security Shieldផ្តល់នូវប្រព័ន្ធត្រួតពិនត្យ systemនឹងការពារការទូទាត់តាមរយៈកម្មវិធីAppផងដែរ។ យោងតាម ​​Realme Labs ការដំឡើងកម្មវិធីappត្រូវបានធ្វើឲ្យលឿនត្រឹម 23.63% ហើយRealme UI 2.0 ក៏បានបង្កើនការប្រើប្រាស់តាមប្រព័ន្ធ system ដល់ 45%ផងដែរ។

realme 8 Pro 
realme 8 Pro 

បន្ទះឈីប និងអេក្រង់

realme 8 Pro នាំមកជាមួយអេក្រង់ Full HD Super AMOLED ទំហំ 6,4 អ៊ីញ វាមានអត្រានៃការប៉ះ (touch rate) រហូតដល់ទៅ 180Hz សម្រាប់ការឆ្លើយតបឲ្យកាន់តែប្រសើរនៅពេលដែលលេងហ្គេម។ការនៅក្រោមពន្លឺព្រះអាទិត្យ(sunlight mode)កំរិតពន្លឺឡើងដល់1000 nitsហើយវាក៏គាំទ្រពន្លឺផ្សេងទៀតដែលដូចជាពន្លឺDCជាដើម។ realme 8 Proបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 720Gជាមួយកំលាំងខ្លាំង8-coreនឹងការរចនាកម្រើសស្តើងត្រឹម​8nm។វាក៏មានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់ អាចប្រើSIM 2 standbyនឹងអាចបន្ថែមអង្គផ្ទុកទន្និន័យដល់256GB៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ